សមាជិកព្រឹទ្ធសភាអាម៉េរិកនិយាយថា ខ្ទឹមសរបស់ចិនបង្កជាហានិភ័យដល់សន្តិសុខជាតិអាម៉េរិក
China USA

សមាជិកព្រឹទ្ធសភាអាម៉េរិកនិយាយថា ខ្ទឹមសរបស់ចិនបង្កជាហានិភ័យដល់សន្តិសុខជាតិអាម៉េរិក

សមាជិកព្រឹទ្ធសភាអាម៉េរិកម្នាក់បានអំពាវនាវឱ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើផលប៉ះពាល់លើសន្តិសុខជាតិនៃការនាំចូលខ្ទឹមសពីប្រទេសចិន។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Rick Scott បានសរសេរទៅកាន់លេខាធិការពាណិជ្ជកម្ម ដោយអះអាងថា ខ្ទឹមសចិនមិនមានសុវត្ថិភាព ដោយលើកឡើងពីវិធីសាស្រ្តផលិតគ្មានអនាម័យ។

 

ប្រទេសចិនគឺជាអ្នកនាំចេញខ្ទឹមសស្រស់ និងម្ទេសធំជាងគេបំផុតរបស់ពិភពលោក ហើយសហរដ្ឋអាម៉េរិកគឺជាអ្នកប្រើប្រាស់ដ៏សំខាន់។

 

នៅក្នុងសំបុត្ររបស់គាត់ ព្រឹទ្ធសមាជិក Scott សំដៅទៅលើកង្វល់ដែលមានស្រាប់ទាំងនេះ។ ប៉ុន្តែ​លោក​បន្ត​គូស​បញ្ជាក់​អំពីការ​ព្រួយ​បារម្ភ​ខាង​សុខភាព​សាធារណៈ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​គុណភាព និង​សុវត្ថិភាព​នៃ​ខ្ទឹម​ស​ដែល​ដាំ​នៅ​បរទេស ជា​ពិសេស​គឺ​ខ្ទឹម​ដែល​ដាំ​នៅ​ប្រទេស​កុម្មុយនិស្ត​ចិន ។ គាត់សំដៅលើការអនុវត្តដែលគាត់បានឃើញក្នុងវីដេអូអនឡាញ វីដេអូធ្វើម្ហូប និងភាពយន្តឯកសារ រួមទាំងការដាំខ្ទឹមសក្នុងទឹកស្អុយ។

 

លោកបានអំពាវនាវឱ្យក្រសួងពាណិជ្ជកម្មចាត់វិធានការក្រោមច្បាប់ដែលអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើផលប៉ះពាល់នៃការនាំចូលជាក់លាក់លើសន្តិសុខរបស់សហរដ្ឋអាម៉េរិក ។ លោក​អះអាង​ថា​ សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​គឺជា​ភាពអាសន្ន​ដែល​អាច​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ សុខភាព​សាធារណៈ និង​វិបុលភាព​សេដ្ឋកិច្ច​ ​។

 

ការិយាល័យវិទ្យាសាស្ត្រ និងសង្គមនៅសាកលវិទ្យាល័យ McGill ក្នុងទីក្រុង Quebec ​ បាននិយាយថា មិនមានភស្តុតាងណាមួយដែលថាទឹកស្អុយត្រូវបានប្រើប្រាស់ជាជីសម្រាប់ដាំខ្ទឹមនៅក្នុងប្រទេសចិននោះទេ ។

 

អត្ថបទដែលចេញផ្សាយដោយសាកលវិទ្យាល័យក្នុងឆ្នាំ 2017 បាននិយាយថា ​ “កាកសំណល់មនុស្សមានប្រសិទ្ធភាពដូចជីដូចកាកសំណល់សត្វដែរ ។ ការពង្រាយទឹកស្អុយរបស់មនុស្សនៅលើវាលស្រែដែលដាំដំណាំ​វាមានសុវត្ថិភាពជាងអ្វីដែលអ្នកគិត” ។

BBC

Leave a Reply

Your email address will not be published. Required fields are marked *