ប្រធានចារកម្មរុស្ស៊ីប្រាប់អាម៉េរិកថា៖ អ៊ុយក្រែននឹងក្លាយជាវៀតណាមទី២របស់អ្នក
Rusia Ukraine USA War

ប្រធានចារកម្មរុស្ស៊ីប្រាប់អាម៉េរិកថា៖ អ៊ុយក្រែននឹងក្លាយជាវៀតណាមទី២របស់អ្នក

​ប្រមុខចារកម្មរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែននឹងប្រែក្លាយជម្លោះទៅជា “វៀតណាមទីពីរ” ដែលលងបន្លាចទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ។

 

លោកខាងលិចបានផ្តល់ជំនួយ និងសព្វាវុធដល់អ៊ុយក្រែនជាង ២៤៦ ពាន់លានដុល្លារ ប៉ុន្តែការវាយលុករបស់អ៊ុយក្រែនបានបរាជ័យ ហើយរុស្ស៊ីនៅតែគ្រប់គ្រងមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន ។

 

លោក Sergei Naryshkin ប្រធានផ្នែកសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយនៅក្នុងអត្ថបទមួយនៅក្នុងកាសែតរុស្ស៊ីThe Intelligence Operative ថា “អ៊ុយក្រែននឹងក្លាយទៅជាប្រហោងខ្មៅ” ដែលស្រូបយកធនធាន និងមនុស្សកាន់តែច្រើន។ “នៅទីបំផុត សហរដ្ឋអាម៉េរិកប្រថុយនឹងការបង្កើត ‘វៀតណាមទីពីរ’ ​ ហើយរាល់រដ្ឋបាលអាម៉េរិកថ្មីនឹងត្រូវព្យាយាមដោះស្រាយជាមួយវា”។

 

ប្រធានាធិបតីអាមេរ៉េក លោក ចូ​ បៃដិន បានព្រមានថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ពីណាតូ និងរុស្ស៊ីអាចបង្កឱ្យមានសង្គ្រាមលោកលើកទីបី ហើយបានបដិសេធម្តងហើយម្តងទៀតអំពីការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែន។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *