សមាជិកកងកម្លាំងសន្តិសុខបីនាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុងក្មេងទំនើងនៅក្នុងរដ្ឋ Sinaloa បន្ទាប់ពីការចាប់ខ្លួនកូនប្រុសរបស់ស្តេចគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីល្បាញឈ្មោះ “El Chapo”
World

សមាជិកកងកម្លាំងសន្តិសុខបីនាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុងក្មេងទំនើងនៅក្នុងរដ្ឋ Sinaloa បន្ទាប់ពីការចាប់ខ្លួនកូនប្រុសរបស់ស្តេចគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីល្បាញឈ្មោះ “El Chapo”

សន្តិសុខ៣នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចនៅក្នុងរដ្ឋ Sinaloa ក្រោយពេលមានការចាប់ខ្លួនកូនប្រុសស្តេចរត់ពន្ធគ្រឿងញៀនមិចស៊ិកដ៏ល្បីល្បាញលោក El Chapo ។ លោក Ovidio Guzman Lopez ត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៃអតីតក្រុមជួញដូរដ៏ធំរបស់ឪពុកគាត់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Culiacan ក្រោយមានការឃ្លាំមើលអស់រយៈពេល៦ខែ ។ ក្រុមអ្នកលេងដែលមានការខឹងសម្បារក៏បាននាំគ្នាបិទផ្លូវហើយបានបាញ់លើរថយន្តជាច្រើននិងបានវាយប្រហារលើអាកាសយានដ្ឋានក្នុងតំបន់១កន្លែងទៀតផង ។

អ្នកធ្វើដំណើរតាមជើងយន្តហោះម្នាក់ត្រូវបានគេបាញ់ត្រូវមួយគ្រាប់នៅខណៈពេលដែលគាត់កំពុងរៀបចំនឹងចេញដំណើរហើយជើងហោះហើរជាង១០០ជើងត្រូវបានលុបចោលនៅក្នុងអាកាសយានដ្ឋានSinaloaចំនួនបី។ អភិបាលក្រុងSinaloaបាននិយាយកាលពីថ្មីៗនេះថាមានមនុស្ស១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Luis Cresencioបាននិយាយថា លោក Guzman Lopez ដែលមានរហ័សនាមថា The Mouse ត្រូវបានរងពីការចោទប្រកាន់ថាលោកកំពុងដឹកនាំក្រុមជួញដូរគ្រឿងញៀនដ៏ធំបន្តពីឪពុករបស់គាត់ ដែលវាគឺជាក្រុមរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតនៅក្នុងពិភពលោក។

គួរបញ្ជាក់ផងដែរថាឪពុករបស់គាត់ លោក Jaoquin El Chapo Guzmanត្រូវបានរងការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតនៅក្នុងសហរដ្ឋអាម៉េរិកក្រោយគេរកឃើញថាលោកមានបទពិរុទ្ធនៃការរត់ពន្ធគ្រឿងញៀននិងការជម្រិតទារប្រាក់កាលពីឆ្នាំ២០១៩ ។

ប្រភព៖ BBC

Translated by Chanratanak and Edited by Visal

Leave a Reply

Your email address will not be published. Required fields are marked *