Asia

វៀតណាមប្រកាសអាសន្ន ក្រោយរកឃើញមានករណីមនុស្សឆ្លងមេរោគពីសត្វជ្រូក

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានជំរុញឱ្យគ្រឹះស្ថានវេជ្ជសាស្ត្រមានការប្រុងប្រយ័ត្នចំពោះករណីសង្ស័យថាមានផ្ទុកមេរោគ Streptococcus suis ដែលជាបាក់តេរីមកពីសត្វជ្រូក បន្ទាប់ពីមានករណីមនុស្សមួយចំនួនត្រូវបានរកឃើញថា ឆ្លងមេរោគនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។

ចាប់តាំងពីដើមឆ្នាំ ២០២៣ មក ការឆ្លងជំងឺ streptococcus មួយចំនួនត្រូវបានកត់ត្រានៅទូទាំងប្រទេស ហើយករណីភាគច្រើនពាក់ព័ន្ធនឹងមនុស្សដែលបរិភោគផលិតផលសាច់ជ្រូក ដូចជាឈាមជ្រូក ឬអ្នកដែលសម្លាប់ជ្រូក ។

អ្នកជំងឺជារឿយៗទទួលរងនូវរោគសញ្ញាគ្លីនិកធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលរយៈពេលវែង និងមានតម្លៃថ្លៃ ។ នៅពេលដែលមនុស្សឆ្លងមេរោគ ជំងឺនេះវិវត្តន៍យ៉ាងឆាប់រហ័ស ដែលនាំទៅរកផលវិបាកដូចជា សន្លប់ និងការបរាជ័យនៃសរីរាង្គជាច្រើន ។

នាយកដ្ឋានឱសថបង្ការ នៃក្រសួងសុខាភិបាលវៀតណាមបានអំពាវនាវដល់អាជ្ញាធរសុខាភិបាលមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ ដើម្បីរកឱ្យឃើញករណីសង្ស័យថាមានផ្ទុកមេរោគឱ្យបានទាន់ពេលវេលា និងមានវិធានការដោះស្រាយការផ្ទុះឡើង ។

ប្រជាជនត្រូវបានជំរុញឱ្យចម្អិនសាច់ជ្រូកឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ហានិភ័យដែលអាចកើតមាននៃការឆ្លង ព្រោះថាមិនទាន់មានវ៉ាក់សាំងការពារជំងឺនេះទេនៅពេលនេះ ។

ប្រភព ៖ Xinhua

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version