វៀតណាមកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយសារការកើនឡើងកម្ដៅ​
Asia Climate

វៀតណាមកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយសារការកើនឡើងកម្ដៅ​

អស់រយៈពេលជាច្រើនសប្តាហ៍ ខេត្តចំនួន ៣ របស់វៀតណាមមានដូចជា ខេត្ត Lam Dong , Ha Tien និង Binh Dinh កំពុងខ្វះខាតទឹកប្រើប្រាស់  ខណៈខេត្តផ្សេងទៀតដូចជា ​ Tien Giang ,Long An និង Ca Mau ប្រកាសអាសន្នពីការហូរចូលនៃទឹកប្រៃទៅក្នុងទន្លេធ្វើឲ្យខ្វះខាតទឹក ។ រោងចក្រ​ផលិត​ទឹក​សម្រេច​បញ្ឈប់​ការ​ចែក​ទឹក​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ដោយសារខ្វះខាតទឹកដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ​នៅ​តំបន់ Da M’Ri ខេត្ត Lam Dong។

 

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាយោធាវៀតណាមបានដឹកជញ្ជូនទឹកជាបន្ទាន់ចំនួនជាង ២០០.០០០ លីត្រ ជូនប្រជាពលរដ្ឋនៅស្រុក Giang Thanh និងខេត្ត Ha Tien ដែលក៏កំពុងជួបប្រទះកង្វះទឹកធ្ងន់ធ្ងរ។ ​

 

ដោយសារទឹកភ្លៀងទាបឆ្នាំមុន និងកំដៅខ្លាំងចាប់ពីដើមឆ្នាំនេះ អាងស្តុកទឹកជាច្រើននៅក្នុងប្រទេសវៀតណាមរីកស្ងួត​ទឹក។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់ត្រឹមខែឧសភានេះ គ្រួសារប្រហែល 6,000 ក្នុងខេត្ត Binh Dinh នឹងប្រឈមមុខនឹងការខ្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ​។

​មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានព្យាករណ៍ថា El Nino នឹងបន្តរហូតដល់ខែកក្កដានេះ ​។ ទន្ទឹមនឹងនេះ អាកាសធាតុក្តៅត្រូវបានគេរំពឹងថានៅតំបន់ភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ចាប់ពីខែឧសភា ដល់ខែកក្កដា ចំណែកឯអាកាសធាតុក្ដៅខ្លាំងនៅតំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូង ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា ។

VNExpress

Leave a Reply

Your email address will not be published. Required fields are marked *