Technology

លោក Elon Musk និយាយថា ក្រុមហ៊ុន Apple គំរាមដក Twitter លែងឲ្យមាននៅក្នុង Appstore

លោក Elon Musk បានចោទប្រកាន់ក្រុមហ៊ុន Apple ពីការគំរាមកំហែងបិទ Twitter មិនឲ្យមាននៅកម្មវិធី App Store ដោយមិនបញ្ជាក់ប្រាប់យើងពីមូលហេតុ បន្ទាប់ពីលោកបាននិយាយថាក្រុមហ៊ុន iPhone បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ។

នាយកប្រតិបត្តិ Twitter និង Tesla រូបនេះបាននិយាយកាលពីថ្ងៃចន្ទថា Apple កំពុងដាក់សម្ពាធលើ Twitter ជុំវិញការទាមទារការសម្របសម្រួលមាតិកា ។

លោក Elon Musk បាននិយាយថា “ក្រុមហ៊ុន Apple បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ។ តើពួកគេស្អប់ការនិយាយដោយសេរីនៅអាម៉េរិកឬ?»។ ក្រោយមកគាត់បានសួរនាយកប្រតិបត្តិ Apple លោក Tim Cook នៅក្នុង tweet មួយទៀតដោយសួរថា “តើមានអ្វីកើតឡើងនៅទីនេះ?”

Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ។

ប្រភព ៖

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version