លោក Elon musk និយាយថាគាត់នឹងចុះចេញពីតំណែងជា CEO របស់ Twitter
Technology

លោក Elon musk និយាយថាគាត់នឹងចុះចេញពីតំណែងជា CEO របស់ Twitter

ម្ចាស់ Twitter លោក Elon Musk បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ប៉ុន្តែនៅពេលដែលលោកកំណត់អត្តសញ្ញាណអ្នកស្នងតំណែងក្រុមហ៊ុនរួច ដោយលោកថ្លែងដោយផ្ទាល់ជាលើកដំបូងនូវការស្ទង់មតិ Twitter ដែលលោកបានបង្កើតក្នុងសប្តាហ៍នេះ ដែលអ្នកប្រើប្រាស់រាប់លាននាក់បានបោះឆ្នោតឱ្យលោកចេញពីតំណែង ។

នៅក្នុង tweet លោក Musk បាននិយាយថា គាត់នឹងលាលែងពីតំណែង ភ្លាមៗនៅពេលដែលខ្ញុំរកឃើញមនុស្ស​ ដើម្បីទទួលយកការងារនេះ!”

លោកបានបន្ថែមថា បន្ទាប់ពីការលាលែងពីតំណែងជានាយកប្រតិបត្តិ លោក Musk នឹងដំណើរការក្រុម software & serversនៅ Twitter ដោយបង្ហាញថាគាត់អាចបន្តប្រើឥទ្ធិពលយ៉ាងសំខាន់លើការសម្រេចចិត្តរបស់ក្រុមហ៊ុន ។

ប្រភព ៖​

CNN

Leave a Reply

Your email address will not be published. Required fields are marked *