លោក ហ្សេលេនស្គី និយាយថា គាត់មិនប្រាកដទេថា តើលោក ពូទីននៅមានជីវិតឬអត់
War

លោក ហ្សេលេនស្គី និយាយថា គាត់មិនប្រាកដទេថា តើលោក ពូទីននៅមានជីវិតឬអត់

ក្នុងអំឡុងពេលសុន្ទរកថាតាមអ៊ីនធឺណិតរបស់គាត់នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសកាលពីថ្ងៃទី 19 ខែមករា ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថាគាត់មិនប្រាកដទេ ថាមេដឹកនាំផ្តាច់ការរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅមានជីវិត និងធ្វើការសម្រេចចិត្តនៅក្នុងប្រទេសរុស្ស៊ី។

លោក ហ្សេលេនស្គី បានឆ្លើយតបនៅពេលសួរអំពីលទ្ធភាពនៃកិច្ចចរចាសន្តិភាពថា “ខ្ញុំមិនយល់ច្បាស់ថាត្រូវនិយាយជាមួយអ្នកណា និងអំពីអ្វីនោះទេ។ ខ្ញុំមិនប្រាកដថាប្រធានាធិបតីរុស្ស៊ី ដែលជួនកាលបង្ហាញខ្លួនវីដេអូកាត់ត គឺជាពូទីន ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថាអ៊ុយក្រែនបានធ្វើអ្វីគ្រប់យ៉ាងដើម្បីរំដោះទឹកដីរបស់ខ្លួនតាមរយៈការទូត ប៉ុន្តែវាមិនបានសម្រេចទេ ។

លោកប្រធានាធិបតីបាននិយាយថា “ការចរចាសន្តិភាពមិនទាន់មានសន្តិភាពនៅឡើយ ។ ការចរចាសន្តិភាពគួរតែត្រូវបានទទួលស្គាល់ដោយភាគីទាំងពីរ” ។

ប្រភព ៖ The Kyiv Independent

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *