លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា កម្រិតនៃការគាំទ្រសម្រាប់ការចូលរួមជាមួយរុស្ស៊ី ដែលឃើញនៅក្នុងការបោះឆ្នោតប្រជាមតិនៅ Donbass និងតំបន់ Kherson និង Zaporozhye បានលើសពីការរំពឹងទុករបស់គាត់ ។
លោក ពូទីន បាននិយាយក្នុងអំឡុងសន្និសីទវីដេអូជាមួយអ្នកឈ្នះការប្រលងគ្រូឆ្នើមរបស់រុស្ស៊ីកាលពីថ្ងៃពុធថា “និយាយដោយត្រង់ទៅ ខ្ញុំមិនត្រឹមតែសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលនៃការធ្វើប្រជាមតិ” ។
ការបោះឆ្នោតប្រជាមតិនៅក្នុងទឹកដីទាំងបួនត្រូវបានរៀបចំឡើងនៅចន្លោះថ្ងៃទី 23 និង 27 ខែកញ្ញា ដោយប្រជាជនគាំទ្រយ៉ាងលើសលប់ក្នុងការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ។ នៅទីក្រុង Donetsk មានការគាំទ្រចំនួន 99.23% នៃអ្នកដែលបានមកបោះឆ្នោតសរុប នៅតំបន់ Lugansk មានការគាំទ្រចំនួន 98.42% នៃអ្នកមកបោះឆ្នោតសរុប ។ សម្រាប់តំបន់ Zaporozhye មានអ្នកគាំទ្រចំនួន 93.11% នៃអ្នកដែលបានមកបោះឆ្នោតសរុប និងនៅតំបន់ Kherson គឺ 87.05% នៃអ្នកដែលមកបោះឆោ្នតសរុបបានគាំទ្រឲ្យតំបន់របស់ខ្លួនក្លាយជាផ្នែកមួយរបស់រុស្ស៊ី ។
ប្រភព ៖ RT