លោក ពូទីន និយាយថា អាវុធ​ដែលលោកខាងលិច​​បញ្ជូន​ទៅ​អ៊ុយក្រែន​កំពុង​ត្រូវបានគេដាក់លក់​លើ​ទីផ្សារ​ងងឹត
Breaking News

លោក ពូទីន និយាយថា អាវុធ​ដែលលោកខាងលិច​​បញ្ជូន​ទៅ​អ៊ុយក្រែន​កំពុង​ត្រូវបានគេដាក់លក់​លើ​ទីផ្សារ​ងងឹត

ប្រធានាធិបតីរុស្ស៊ី លោក  វ្ល៉ាឌីមៀរ ពូទីន បាននិយាយ​កាលពីថ្ងៃពុធថា សព្វាវុធរបស់លោកខាងលិចដែលហូរចូលអ៊ុយក្រែន បានចាប់ផ្តើមធ្វើដំណើរទៅកាន់ទីផ្សារងងឹត ។

មេដឹកនាំរុស្ស៊ីបានអំពាវនាវឱ្យអ្នកចូលរួមកិច្ចប្រជុំជំរុញកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម ហើយបានកត់សម្គាល់ថាមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយទីផ្សារងងឹត​កំពុងលក់អាវុធ​ដែលលោកខាងលិចបញ្ជូនឲ្យអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីនេះ ធ្វើឡើងបន្ទាប់ពីតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានព្រមានកាលពីខែមុនថា មន្ត្រីអ៊ុយក្រែនពុករលួយបានបង្កើតបណ្តាញបញ្ជូនអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចទៅកាន់ទីផ្សារងងឹតរបស់ពិភពលោក ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *