រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងយល់ព្រមលើការកាន់កាប់របស់ចិនលើការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Elmos ដែលមានមូលដ្ឋាននៅទីក្រុង Dortmund នេះបើតាមសារព័ត៌មាន Handelsblatt បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់ប្រភពរដ្ឋាភិបាល ។
សារព័ត៌មាន Handelsblatt រាយការណ៍ថា ក្រសួងសេដ្ឋកិច្ចកំពុងពិនិត្យមើលការលក់រោងចក្រផលិតបន្ទះឈីបរបស់ Elmos ទៅឱ្យដៃគូប្រកួតប្រជែង Silex ដែលជាក្រុមហ៊ុនស៊ុយអែត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sai Microelectronics របស់ចិន ដោយបន្ថែមការយល់ព្រមត្រូវបានរំពឹងទុកនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ប្រភព ៖ Reuters