ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបោះពាក្យសម្តីដាក់គ្នា ដោយបង្ហាញពីទស្សនៈខុសគ្នាស្រឡះពីពិភពលោក និងសង្រ្គាមអ៊ុយក្រែន ដោយ លោក បៃដិន បានសន្យាថានឹងការពារលទ្ធិប្រជាធិបតេយ្យ ហើយលោក ពូទីន អះអាងថា លោកខាងលិចទេគឺជាអ្នកគំរាមកំហែងដល់រុស្ស៊ី។
គួរឱ្យដឹងដែរថា នៅក្នុងសុន្ទរកថាដាច់ពីគ្នាប៉ុន្មានម៉ោងកាលពីថ្ងៃអង្គារ លោកពូទីន នៅទីក្រុងម៉ូស្គូបានថ្លែងការព្រមានទៅកាន់លោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែនដោយការព្យួរសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់ចុងក្រោយរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ហើយលោក បៃដិន ដែលនៅ Warsaw ក៏បានប្រកាសការគាំទ្រឥតឈប់ឈរសម្រាប់អ៊ុយក្រែនដែលត្រូវបានឈ្លានពានដោយកងកម្លាំងរុស្ស៊ីជិតមួយឆ្នាំនេះវិញផងដែរ។
Source: RT
By Chanratanak