កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ត្រីចិនកំពុងរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលទល់មុខគ្នាលើកដំបូងរបស់លោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជាមួយសមភាគីអាម៉េរិកលោក ចូ បៃដិន នៅកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា។
របាយការណ៍នេះបានលេចចេញនៅពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯងកាលពីដើមខែនេះ។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់វាគ្មិនសភាក្នុងរយៈពេល 25 ឆ្នាំ ខណៈដែលលោកស្រី Pelosi មានគោលបំណងបង្ហាញការគាំទ្ររបស់ខ្លួនចំពោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថាជាដែនដីរបស់ខ្លួន ។