លោក បៃដិន និយាយថា ការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់លោក ពូទីន ​នាំមកនូវហានិភ័យដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិមីស៊ីលគុយបា
Breaking News

លោក បៃដិន និយាយថា ការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់លោក ពូទីន ​នាំមកនូវហានិភ័យដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិមីស៊ីលគុយបា

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ​នាំមកនូវហានិភ័យដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ​។

សេតវិមានបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនបានមើលឃើញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ​។ ប៉ុន្តែលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់យ៉ាងច្បាស់ថាលោកកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នលើលោក ពូទីន និងរបៀបដែលគាត់អាចមានប្រតិកម្មនៅពេលដែលយោធាអ៊ុយក្រែនទទួលបានជ័យជម្នះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ។

​នៅក្នុងវិបត្តិមីស៊ីលគុយបាឆ្នាំ 1962 សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក John Kennedy និងសហភាពសូវៀតក្រោមការដឹកនាំរបស់លោក Nikita Khrushchev បានខិតជិតទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដាក់គ្នាជុំវិញវត្តមានរបស់មីស៊ីលសូវៀតនៅក្នុងប្រទេសគុយបា ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *