ប៉ូលិសថៃបញ្ជាក់ពីមូលហេតុខ្លះៗដែលបណ្ដាលឲ្យមានការបាញ់ប្រហារសម្លាប់មនុស្ស ៣៨ នាក់នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងប្រទេសថៃ
Breaking News

ប៉ូលិសថៃបញ្ជាក់ពីមូលហេតុខ្លះៗដែលបណ្ដាលឲ្យមានការបាញ់ប្រហារសម្លាប់មនុស្ស ៣៨ នាក់នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងប្រទេសថៃ

ប៉ូលីសបាននិយាយថា អតីតប៉ូលីសម្នាក់បានបាញ់សម្លាប់មនុស្ស 38 នាក់ ដែលក្នុងនោះរួមមានទាំងកុមារ 22 នាក់ផង នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយក្នុងប្រទេសថៃកាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្រោយមកបានបាញ់សម្លាប់ប្រពន្ធនិងកូនរបស់គាត់នៅផ្ទះរបស់ពួកគេ មុនពេលដែលគាត់ប្រើអាវុធបាញ់សម្លាប់ខ្លួនឯង ។

ប៉ូលិសបាននិយាយថា កុមារនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុង Uthai Sawan ចម្ងាយ 500 គីឡូម៉ែត្រ (310 ម៉ាយ) ភាគឦសាននៃទីក្រុងបាងកក ភាគច្រើនត្រូវបានចាក់សម្លាប់ ។

ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ជន​វាយប្រហារ​ថា ​ជា​អតីត​សមាជិក​នៃ​កងកម្លាំង​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មុខ​តំណែង​កាលពី​ឆ្នាំ​មុន​ជុំវិញ​ការ​ចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់​គ្រឿងញៀន ហើយ​គាត់​កំពុង​ប្រឈម​នឹង​ការ​កាត់ទោស​លើ​បទប្រើប្រាស់​គ្រឿងញៀន ​។

អ្នកនាំពាក្យប៉ូលិសលោក Paisal Luesomboon បានប្រាប់ទូរទស្សន៍ ThaiPBS ថា បុរសនោះបានចូលតុលាការនៅមុនថ្ងៃនោះ ហើយបានទៅមជ្ឈមណ្ឌលថែទាំកុមារជាកន្លែងដែលគាត់បើកការបាញ់ប្រហារនោះ ដើម្បីទៅយកកូនរបស់គាត់ ។

លោក Paisal បាននិយាយថា នៅពេលដែលគាត់រកមិនឃើញកូនរបស់គាត់នៅទីនោះ គាត់បានចាប់ផ្តើមការបាញ់សម្លាប់ ។ លោក Paisal បាននិយាយថា “គាត់បានចាប់ផ្តើមបាញ់ប្រហារ ចាក់សម្លាប់កុមារនៅមជ្ឈមណ្ឌលថែទាំកុមារ Utai Sawan” ។

ប្រភព ៖ Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *