រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យប្រទេសអ៊ីតាលី  
Breaking News

រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យប្រទេសអ៊ីតាលី  

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានជូនដំណឹងដល់ក្រុមហ៊ុនថាមពលអ៊ីតាលី Eni ថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសនៅថ្ងៃសៅរ៍នេះបានទេ ដោយសារ ខ្លួនមិនអាចដឹកជញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសអូទ្រីសបាន ។​

“ក្រុមហ៊ុន Gazprom បាននិយាយថា ខ្លួនមិនអាចបញ្ជាក់បរិមាណឧស្ម័នដែលបានស្នើសុំមកទល់នឹងបច្ចុប្បន្នបានទេ ដោយសារភាពមិនអាចកំណត់បាននៃការដឹកជញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសអូទ្រីស ។ ដូច្នេះហើយ ថ្ងៃនេះ លំហូរឧស្ម័នរុស្ស៊ីដែលកំណត់សម្រាប់ក្រុមហ៊ុនថាមពលអ៊ីតាលី Eni ឆ្លងកាត់​ប្រទេសអូទ្រីសនឹងមានកម្រិតសូន្យ” ​ ។

​ក្រុមហ៊ុនថាមពលអ៊ីតាលី Eni បាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានបន្ថែម “ប្រសិនបើការផ្គត់ផ្គង់ត្រូវបានបន្ត” ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *