តួកគីដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់រុស្ស៊ីប្រកាសមិនទទួលស្គាល់ការបញ្ជូលតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ទៅក្នុងសហព័ន្ធរុស្ស៊ីនោះទេ
Breaking News

តួកគីដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់រុស្ស៊ីប្រកាសមិនទទួលស្គាល់ការបញ្ជូលតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ទៅក្នុងសហព័ន្ធរុស្ស៊ីនោះទេ

ក្រសួងការបរទេសតួកគីបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនមិនទទួលស្គាល់ការបញ្ចូលតំបន់ចំនួន 4 របស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន ដោយបន្ថែមថាការសម្រេចចិត្តនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ ។

ប្រទេសតួកគីដែលជាសមាជិកអង្គការណាតូបានធ្វើសកម្មភាពអព្យាក្រឹត្យផ្នែកការទូតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ ។ ទីក្រុងអង់ការ៉ាប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដែលជាប្រទេសជិតខាងសមុទ្រខ្មៅរបស់ខ្លួន ។ តួកគីក៏បានរិះគន់ការឈ្លានពានរបស់រុស្ស៊ី និងបានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងអាវុធទៅកាន់អ៊ុយក្រែនផងដែរ ។

ក្រសួងការបរទេសតួកគីបាននិយាយ​ថា ខ្លួនមិនបានទទួលស្គាល់ការបញ្ចូលតំបន់គ្រីមៀររបស់រុស្ស៊ីក្នុងឆ្នាំ 2014 ដោយបន្ថែមថាខ្លួនបដិសេធការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបញ្ចូលតំបន់ទាំងបួនគឺ Donetsk, Luhansk, Kherson និង Zaporizhzhia ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *