រុស្ស៊ីបញ្ជាក់ទៅកាន់អង្គការណាសាថា ខ្លួននៅបន្តប្រើប្រាស់ស្ថានីយអវកាសយ៉ាងតិតបំផុតក៏ដល់ឆ្នាំ2028!!
Breaking News

រុស្ស៊ីបញ្ជាក់ទៅកាន់អង្គការណាសាថា ខ្លួននៅបន្តប្រើប្រាស់ស្ថានីយអវកាសយ៉ាងតិតបំផុតក៏ដល់ឆ្នាំ2028!!

ថ្មីៗនេះ! បន្ទាប់ពីមានព័ត៌មានលេចព្ញថា រុស្ស៊ីមានគម្រោងនឹងធ្វើការចាកចេញពីសម្ព័ន្ធភាពជាមួយនឹងស្ថានីយអវកាសអន្តរជាតិ ISS នៅក្នុងឆ្នាំ2024 ដោយឡែកនៅពេលនេះ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ជាក់ទៅកាន់ NASA ថា រុស្ស៊ីនឹងបន្តគម្រោងកិច្ចសហការរហូតដល់ឆ្នាំ2028 ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos មានគម្រោងសហប្រតិបត្តិការជាមួយនឹង ISS ថា និងមានស្ថាននីយអវកាសរុស្ស៊ីថ្មីរួចរាល់សម្រាប់ការប្រើប្រាស់ ខ្លួនសន្និដ្ឋានថាឆ្នាំ2028 គឺជាពេលវេលាដែលអាចប្រើប្រាស់វាបាន ។

កាលពីថ្ងៃទី26 កក្កដា 2022 ភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងនៅពេលដែល Yuri Borisov ដែលជានាយកគ្រប់គ្រងថ្មីរបស់ភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ប្រាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា ខ្លួនបានសម្រេចចិត្តចាកចេញពីសម្ព័ន្ធមិត្តរបស់ស្ថានីយអវកាសអន្តរជាតិនៅបន្ទាប់ពីឆ្នាំ2024 ។ យ៉ាងណាមិញការថ្លែងបែបនេះស្ដាប់ទៅហាក់នៅមានភាពស្រពិចស្រពិល និងមិនមានភាពច្បាស់លាស់ទាល់តែសោះ ដោយគ្រាន់តែបញ្ជាក់ថា រុស្ស៊ីកំពុងដាក់ចេញនូវគោលដៅទៅកាន់ស្ថានីយ៍អវកាសថ្មីរបស់ខ្លួនដែលកំពុងតែធ្វើការអភិវឌ្ឍន៍ ដែលវាត្រូវបានហៅឈ្មោះថាជា ស្ថាននីយសេវាកម្មគោចររបស់រុស្ស៊ី ។

ប្រភព ៖ Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *