អង្គការណាសាបាញ់បង្ហោះឧទ្ធម្ភាគចក្រធុនតូច mini helicopter ចំនួន2គ្រឿងដើម្បីនាំយកបំណែកថ្មភពអង្គារមកកាន់ភពផែនដីនៅឆ្នាំ2033 ពោលគឺក្រោយគម្រោងរបស់ប្រទេសចិនដល់ទៅ2ឆ្នាំឯណោះ!!
Breaking News

អង្គការណាសាបាញ់បង្ហោះឧទ្ធម្ភាគចក្រធុនតូច mini helicopter ចំនួន2គ្រឿងដើម្បីនាំយកបំណែកថ្មភពអង្គារមកកាន់ភពផែនដីនៅឆ្នាំ2033 ពោលគឺក្រោយគម្រោងរបស់ប្រទេសចិនដល់ទៅ2ឆ្នាំឯណោះ!!

អង្គការណាសានឹងបាញ់បង្ហោះឧទ្ធម្ភាគចក្រធុនតូច mini helicopter ចំនួន2គ្រឿងបន្ថែមទៀតទៅកាន់ភពអង្គារ ដើម្បីជួយសម្រួលដល់ការនាំយកនូវបំណែកថ្មរបស់ភពអង្គារមកកាន់ភពផែនដីនៅឆ្នាំ2033ខាងមុខនេះ ។

ទីភ្នាក់ងារអវកាសអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថា អង្គការណាសាគ្រោងនឹងនាំយកគំរូថ្ម Martian ចំនួន30ដុំ មកកាន់ភពផែនដីនៅឆ្នាំ2033 ហើយខ្លួនកំពុងបញ្ជូនឧទ្ធម្ភាគចក្រធុនតូច mini helicopter ចំនួន2គ្រឿងដើម្បីជួយដល់បេសកកម្មនេះ ។

ការប្រកាសអំពីកាលបរិច្ឆេទដែលខ្លួនបានគ្រោងទុកនេះធ្វើឡើងស្របពេល ដែលចិនក៏មានបំណងក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងការបញ្ជូនគំរូតាងភពអង្គារមកផែនដីឲ្យបានត្រឹមឆ្នាំ2031 ។

យាន Perseverance Rover របស់អង្គការណាសាដែលបានចុះចតនៅលើភពអង្គារក្នុងខែកុម្ភៈ ឆ្នាំ 2021 មកទល់ពេលនេះបានប្រមូលគំរូភពអង្គារបានចំនួន11ដុំមកហើយ ដែលជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវអំពីជីវិតដែលមាននៅលើភពតាំងពីយូរលង់មកហើយ ។

ដោយឡែកការនាំយកពួកវាមកកាន់ផែនដី សម្រាប់ការសិក្សាលម្អិតក្នុងមន្ទីរពិសោធន៍នៅលើផែនដីគឺជាកិច្ចការដ៏ស្មុគស្មាញមួយ ។

Leave a Reply

Your email address will not be published. Required fields are marked *