រុស្ស៊ី​គ្រោង​ដាក់​បញ្ចូល​ទឹកដី​អ៊ុយក្រែនដែលបានធ្វើប្រជាមតិ​ទៅជាដែនដីរបស់ខ្លួន ខណៈលោក​ខាងលិច​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីបន្ថែមទៀតលើរុស្ស៊ី
Breaking News

រុស្ស៊ី​គ្រោង​ដាក់​បញ្ចូល​ទឹកដី​អ៊ុយក្រែនដែលបានធ្វើប្រជាមតិ​ទៅជាដែនដីរបស់ខ្លួន ខណៈលោក​ខាងលិច​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីបន្ថែមទៀតលើរុស្ស៊ី

រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចូលទឹកដីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយបញ្ចេញនូវអ្វីដែលខ្លួនហៅថាចំនួនសន្លឹកឆ្នោតដែលបង្ហាញពីការគាំទ្រដ៏លើសលប់នៅក្នុងខេត្តចំនួនបួនដើម្បីចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីអ្វីដែលអ៊ុយក្រែន និងលោកខាងលិចបានបរិហារថាជាការបោះឆ្នោតប្រជាមតិក្លែងក្លាយដែលធ្វើឡើងដោយកាំភ្លើង ។

នៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ ឆាកមួយដែលមានអេក្រង់វីដេអូយក្សត្រូវបានបង្កើតឡើង ដោយមានផ្ទាំងប៉ាណូប្រកាសថា “Donetsk, Luhansk, Zaporizhzhia, Kherson – Russia!”

ប្រធានសភាជាន់ខ្ពស់នៃសភារុស្ស៊ីបាននិយាយថា ខ្លួនអាចពិចារណាលើការដាក់បញ្ចូលតំបន់កាន់កាប់ដោយផ្នែកទាំងបួននៅថ្ងៃទី 4 ខែតុលា បីថ្ងៃមុនថ្ងៃខួបកំណើតគម្រប់ 70 ឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ។

ដើម្បីបញ្ចូលទឹកដីដែលតំណាងឱ្យប្រហែល 15% នៃប្រទេសអ៊ុយក្រែន សន្ធិសញ្ញាប្រភេទខ្លះនឹងត្រូវអនុម័ត និងផ្តល់សច្ចាប័នដោយសភារុស្ស៊ី ដែលត្រូវបានគ្រប់គ្រងដោយសម្ពន្ធមិត្តលោក ពូទីន ។ បន្ទាប់មកតំបន់ទាំងនោះនឹងត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយឆ័ត្រនុយក្លេអ៊ែររបស់រុស្ស៊ីនឹងពង្រីកដល់ពួកគេ ។

លោក ពូទីន បានព្រមានថា លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរុស្ស៊ីពីការវាយប្រហារ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *