តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុង ស៊ានស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត
Breaking News

តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុង ស៊ានស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធាកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសលោកស្រី អ៊ុង ស៊ានស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចអូស្ត្រាលី Sean Turnell ឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ការ​សម្ងាត់​របស់រដ្ឋាភិបាល​ដែល​មាន​ទោស​អតិបរមា ១៤ ឆ្នាំ ហើយអ្នកទាំង​បាន​សារភាព​ថា ខ្លួន​មិន​មាន​កំហុស ។

លោកស្រី ស៊ូជី លោក Turnell និងសមាជិកមួយចំនួននៃក្រុមសេដ្ឋកិច្ចរបស់លោកស្រីស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាធិបតេយ្យ និស្សិត និងអ្នកកាសែត ។

ជ័យលាភីរង្វាន់ណូបែលលោកស្រី អ៊ុង ស៊ានស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ១៧ឆ្នាំរួចហើយ នៅក្នុងករណីដាច់ដោយឡែក ដែលភាគច្រើនទាក់ទងនឹងការចោទប្រកាន់ពីបទពុករលួយ ។ លោកស្រីបដិសេធរាល់ការចោទប្រកាន់មកលើលោកស្រី ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *