របបយោធា​មីយ៉ាន់ម៉ាបាត់បង់ទីក្រុងយុទ្ធសាស្រ្តដ៏សំខាន់នៅព្រំដែនថៃ
Asia

របបយោធា​មីយ៉ាន់ម៉ាបាត់បង់ទីក្រុងយុទ្ធសាស្រ្តដ៏សំខាន់នៅព្រំដែនថៃ

របបយោធារបស់មីយ៉ាន់ម៉ា​បានបាត់បង់ទីក្រុងព្រំដែនដ៏សំខាន់ជាយុទ្ធសាស្ត្រ​ដែលមានទីតាំងនៅតាមព្រំដែនភាគខាងកើតជាមួយប្រទេសថៃ Myawaddy បន្ទាប់ពីមានការវាយលុកជាបន្តបន្ទាប់ដោយសម្ពន្ធមិត្តនៃក្រុមអ្នកប្រឆាំងរដ្ឋប្រហារ ។

 

Thai PBS បានរាយការណ៍នៅថ្ងៃចន្ទទី ៨ មេសានេះថា ជនជាតិមីយ៉ាន់ម៉ាជាង៦០០ នាក់ រួមទាំងមន្ត្រីយោធាចំនួន ៦៧ នាក់ និងមន្ត្រីយោធាដែលមិនមានឋានៈចំនួន ៤១០ នាក់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេកំពុងរង់ចាំការចូលប្រទេសថៃបន្ទាប់ពីរបបនៅទីក្រុងណៃពីដោបានស្នើសុំការអនុញ្ញាតឱ្យយន្តហោះចុះចតនៅលើទឹកដីថៃ។ ​

 

សម្ពន្ធជាតិការ៉ែន (KNU) បាននិយាយ​ថា ទាហានមកពីក្រុមប្រដាប់អាវុធរបស់ខ្លួន កងទ័ពរំដោះជាតិការ៉ែន រួមជាមួយនឹងក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារមកពីកងកម្លាំងការពារប្រជាជន (PDF) បានកាន់កាប់មូលដ្ឋានយោធានៅក្នុងទីប្រជុំជន Myawaddy ​ស្ថិតនៅជាប់ព្រំដែន​ប្រទេសថៃ ហើយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ។

 

យោធាបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅទូទាំងប្រទេសចាប់តាំងពីសម្ពន្ធ​ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចាប់ផ្តើមការវាយលុកដ៏ធំមួយនៅភាគខាងជើងនៃរដ្ឋ Shan និងភាគខាងលិចនៃរដ្ឋរ៉ាឃីន នៅចុងខែតុលាឆ្នាំ២០២៣ ដោយបានដណ្តើមយកទីតាំងយោធារាប់រយកន្លែង។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *