រដ្ឋាភិបាលអ៊ុយក្រែនសន្យាថា នឹងសាងសង់ជម្រកសម្រាប់ប្រជាជនរបស់ខ្លួន   ខណៈពេលរដូវរងារដ៏អាក្រក់បានមកដល់
Ukraine War

រដ្ឋាភិបាលអ៊ុយក្រែនសន្យាថា នឹងសាងសង់ជម្រកសម្រាប់ប្រជាជនរបស់ខ្លួន   ខណៈពេលរដូវរងារដ៏អាក្រក់បានមកដល់

រដ្ឋាភិបាលរបស់អ៊ុយក្រែនបានសន្យាថានឹងសាងសង់ជម្រកដើម្បីផ្តល់កម្តៅនិងទឹក ហើយនិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យរក្សាថាមពលខណះពេលដែលរដូវរងាដ៏អាក្រក់បានកើតឡើងចំពេលមានការវាយប្រហាររបស់រុស្ស៊ី ឥតឈប់ឈរដែលបានធ្វើឲ្យរចនាសម្ព័ន្ធថាមពលរបស់ខ្លួនបានធ្លាក់ចុះ។

ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូនាពេលយប់របស់ខ្លួនដោយបានបញ្ជាក់កាលពីថ្ងៃ អង្គារថា “មជ្ឈមណ្ឌល Invincibility ” ពិសេសមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេស អ៊ុយក្រែន ដើម្បីផ្តល់នូវ អគ្គិសនី កម្តៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត និង ឱសថដោយឥតគិតថ្លៃ ។

ការវាយប្រហាររបស់រុស្ស៊ី បានកាត់ផ្តាច់ថាមពលរយៈពេលយូរ សម្រាប់អ្នកប្រើប្រាស់រហូតដល់ 10 លាននាក់ ក្នុងពេលតែមួយ។ ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិរបស់អ៊ុយក្រែនបាននិយាយថា ការខូចខាតគឺមានទ្រង់ទ្រាយធំ។

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *