យ៉ាងហោចណាស់ ១៥ នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះប្លុកផ្ទះល្វែងមួយកន្លែងនៅប្រទេសចិន
China

យ៉ាងហោចណាស់ ១៥ នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះប្លុកផ្ទះល្វែងមួយកន្លែងនៅប្រទេសចិន

អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងអគ្គិភ័យឆាបឆេះប្លុកអាផាតមិនមួយកន្លែងក្នុងទីក្រុង Nanjing ភាគខាងកើតប្រទេសចិន។

ក្រុមមន្ត្រីបាននិយាយនៅក្នុងសន្និសិទសារព័ត៌មានដោយលើកឡើងពីលទ្ធផលនៃការស៊ើបអង្កេតបឋមថា អគ្គិភ័យនៅក្នុងសង្កាត់ Yuhuatai នៃទីក្រុង Nanjing ហាក់ដូចជាបានចាប់ផ្តើមកាលពីថ្ងៃសុក្រនៅជាន់ទីមួយនៃអគារលំនៅដ្ឋាន ដែលជាកន្លែងរក្សាទុកកង់អគ្គិសនី ។

អគ្គីភ័យ និងគ្រោះមហន្តរាយផ្សេងទៀតគឺជារឿងធម្មតាមួយនៅក្នុងប្រទេសចិន កាលពីខែមុន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការពិចារណាឲ្យបានស៊ីជម្រៅ និងបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីទប់ស្កាត់ការកើតឡើងជាញឹកញាប់នៃគ្រោះថ្នាក់ទាំងនេះ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *