​បុគ្គលដែលកំពុងល្បីឈ្មោះនៅលើអ៊ីនធើណេតលោក Andrew Tate ត្រូវបានប៉ូលិសរបស់ប្រទេសរ៉ូម៉ានីចាប់ឃុំខ្លួនដោយសង្ស័យពីការជួញដូរមនុស្ស ការចាប់រំលោភ និងបង្កើតក្រុមឧក្រិដ្ឋកម្ម។
World

​បុគ្គលដែលកំពុងល្បីឈ្មោះនៅលើអ៊ីនធើណេតលោក Andrew Tate ត្រូវបានប៉ូលិសរបស់ប្រទេសរ៉ូម៉ានីចាប់ឃុំខ្លួនដោយសង្ស័យពីការជួញដូរមនុស្ស ការចាប់រំលោភ និងបង្កើតក្រុមឧក្រិដ្ឋកម្ម។

បុគ្គលល្បីដ៏នៅក្នុងប្រព័ន្ធអ៊ីនធើណេតរូបនេះត្រូវបានគេរាយការណ៍មកថា ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរ៉ូម៉ានីលើផ្នែកមួយនៃការស៊ើបអង្កេតលើករណីជួញដូរមនុស្សនិងបៀតបៀនផ្លូវភេទ ។ លោក Andrew Tate ដែលត្រូវគេឃុំខ្លួនជាមួយបងប្រុសរបស់គាត់ដែលគេស្គាល់ថាឈ្មោះ Tristan ត្រូវបានប៉ូលីសឆ្មក់ចូលចាប់នៅក្នុងផ្ទះរបស់គាត់នៅក្នុងរដ្ឋធានី Bucharest ។

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម និងភេរវកម្មរបស់ប្រទេសរ៉ូម៉ានី មិនបានបញ្ចេញឈ្មោះជនសង្ស័យណាម្នាក់ទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលចំនួន 4 នាក់ ក្នុងនោះមានពលរដ្ឋចក្រភពអង់គ្លេស 2 នាក់ និងជនជាតិរ៉ូម៉ានី 2 នាក់ ត្រូវបានចោទប្រកាន់ថាបានបង្កើតក្រុមឧក្រិដ្ឋកម្មមួយដើម្បីធ្វើសកម្មភាពជួញដូរមនុស្សនៅក្នុងប្រទេសរូម៉ានី ក៏ដូចជាប្រទេសដទៃទៀត ដែលរួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ។

នាយកដ្ឋានបាននិយាយថា អ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួនប្រាំមួយនាក់ដែលត្រូវបានក្រុមកេងប្រវ័ញ្ចផ្លូវភេទដោយក្រុមនេះបានល្បួងស្ត្រីដោយបង្ហាញចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងស្នេហាមុនពេលប្រើអំពើហិង្សាលើរាងកាយ ការគំរាមកំហែង និងការឃ្លាំមើលដើម្បីបង្ខំពួកគេឱ្យផលិតសម្ភារៈអាសអាភាស ។

អតីតកីឡាករ Kickboxing រូបនេះបានមានឈ្មោះល្បីនៅក្នុងឆ្នាំ២០១៦ នៅពេលដែលគាត់ត្រូវបានដកចេញពីកម្មវីធីទូរទស្សន៍Big Brother នៅជុំវិញការលេចឡើងនូវវីដេអូដែលគាត់វាយស្រ្តីម្នាក់ ។ ហើយគាត់បានបន្តភាពល្បីនៅលើប្រព័ន្ធអ៊ីនធើណេត ដោយមានការបញ្ឈប់គាត់ពីការប្រើប្រាស់ធ្វីតធ័រនៅពេលដែលគាត់បាននិយាយថា ស្ត្រីគួរតែទទួលខុសត្រូវលើការរំលោភផ្លូវភេទ ។

ព្រះរាជអាជ្ញាបាននិយាយថា “ជនសង្ស័យទាំង 4 … បានបង្កើតក្រុមឧក្រិដ្ឋកម្មមួយដែលមានគោលបំណងជ្រើសរើសស្ត្រីឱ្យចូលធ្វើការ ជួលផ្ទះ និងកេងប្រវ័ញ្ចលើស្ត្រី ដោយបង្ខំពួកគេឱ្យបង្កើតមាតិកាអាសអាភាសដើម្បីបង្ហោះចូលគេហទំព័រក្នុងគោលបំណងរកប្រាក់ចំណូល ។

ប្រភព ៖ BBC

Translate by CHAN RATANAK  ,Editing by VISAL

Leave a Reply

Your email address will not be published. Required fields are marked *