យោធាមីយ៉ាន់ម៉ា​ព្រមាន​ថា ការ​ដាក់សម្ពាធពីសំណាក់បណ្ដាប្រទេសមាជិក​អាស៊ានមកលើមីយ៉ាន់ម៉ា​នឹង​បង្កើត​ផល​ប៉ះពាល់អវិជ្ជមាន ដែលផែនការសន្តិភាព
Breaking News

យោធាមីយ៉ាន់ម៉ា​ព្រមាន​ថា ការ​ដាក់សម្ពាធពីសំណាក់បណ្ដាប្រទេសមាជិក​អាស៊ានមកលើមីយ៉ាន់ម៉ា​នឹង​បង្កើត​ផល​ប៉ះពាល់អវិជ្ជមាន ដែលផែនការសន្តិភាព

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សម្ពាធណាមួយពីប្រទេសសមាជិកអាស៊ានដែលបានដាក់ក្នុងអំឡុងពេលវេលាអនុវត្តផែនការសន្តិភាពនឹងបង្កើត “ផលប៉ះពាល់អវិជ្ជមាន” ។

របបយោធាដែលកំពុងកាន់អំណាច ដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន កំពុងមានប្រតិកម្មចំពោះកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ របស់រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសសមាជិកអាស៊ាននៅទីក្រុងហ្សាកាតា ដើម្បីពិភាក្សាពីការបន្ធូរបន្ថយវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ​ ។

​​កម្ពុជាដែលជាប្រធានអាស៊ាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាស៊ាន​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ផែនការ​សន្តិភាព​ដែល​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ ខណៈ​ប្រទេស​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ជុំវិញ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ​ដែល​បាន​ព្រមព្រៀង​ជាមួយ​របប​យោធា​កាលពី ១៨ ខែ​មុន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *