កូរ៉េ​ខាង​ត្បូង​បដិសេធ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យអ៊ុយក្រែន ​បន្ទាប់​ពី​មាន​ការព្រមានពី​លោក ​ពូទីន
Breaking News

កូរ៉េ​ខាង​ត្បូង​បដិសេធ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យអ៊ុយក្រែន ​បន្ទាប់​ពី​មាន​ការព្រមានពី​លោក ​ពូទីន

​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបដិសេធថា ទីក្រុងសេអ៊ូលមិនបានផ្តល់អាវុធដ៍សាហាវណាមួយដល់អ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការសម្រេចចិត្តបែបនេះនឹងបំផ្លាញទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ។

លោក ពូទីន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទនៅទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍ដោយចោទប្រកាន់លោកខាងលិចថា បានញុះញង់ឱ្យមានសង្រ្គាមនៅអ៊ុយក្រែន និងបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននឹងបំផ្លាញទំនាក់ទំនងប្រទេសទាំង២ ហើយ​ទង្វើ​បែប​នេះ​ដែល​ធ្វើឲ្យទីក្រុង​ម៉ូស្គូ​ត្រូវបញ្ជូន​អាវុធ​ទៅឲ្យ​កូរ៉េ​ខាង​ជើង ។

ទីក្រុងសេអ៊ូលបានបញ្ជូនអាវក្រោះការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព និងឧបករណ៍យោធាផ្សេងទៀត ក៏ដូចជាការផ្គត់ផ្គង់វេជ្ជសាស្រ្តទៅឱ្យអ៊ុយក្រែន ហើយបានបដិសេធសំណើរបស់ទីក្រុងគៀវសម្រាប់ការផ្គត់ផ្គង់អាវុធ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *