រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សម្ពាធណាមួយពីប្រទេសសមាជិកអាស៊ានដែលបានដាក់ក្នុងអំឡុងពេលវេលាអនុវត្តផែនការសន្តិភាពនឹងបង្កើត “ផលប៉ះពាល់អវិជ្ជមាន” ។
របបយោធាដែលកំពុងកាន់អំណាច ដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន កំពុងមានប្រតិកម្មចំពោះកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ របស់រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសសមាជិកអាស៊ាននៅទីក្រុងហ្សាកាតា ដើម្បីពិភាក្សាពីការបន្ធូរបន្ថយវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ ។
កម្ពុជាដែលជាប្រធានអាស៊ានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាស៊ាននៅតែប្តេជ្ញាចិត្តចំពោះផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ខណៈប្រទេសមួយចំនួនបានលើកឡើងពីក្តីបារម្ភជុំវិញការបរាជ័យក្នុងការអនុវត្តផែនការដែលបានព្រមព្រៀងជាមួយរបបយោធាកាលពី ១៨ ខែមុន ។
ប្រភព ៖ Reuters