មេរៀនដ៏មានឥទ្ធិពលទាំង 6 ពីសៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន”
Books

មេរៀនដ៏មានឥទ្ធិពលទាំង 6 ពីសៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន”

#1 ស្រមៃដល់គោលដៅរបស់អ្នក

ស្រមៃពីលទ្ធផលវិជ្ជមានដែលអ្នកចង់បាន ។ បន្ទាប់មកប្រមើលមើលញ្ហា និងឧបសគ្គដែលអ្នកនឹងជួបប្រទះ និង របៀបដែលអ្នកនឹងយកឈ្នះពួកវា ។ ទង្វើនេះនឹងផ្លាស់ប្តូរការគិតរបស់អ្នក និងជួយអ្នកទៅរកការគិតបែបវិជ្ជមាន ។

#2 មានឫកពាជាអ្នកឈ្នះ

“ពិភពលោករបស់អ្នក គឺគ្មានអ្វីក្រៅពីបណ្តុំគំនិតនៃបទពិសោធន៍ដែលអ្នកធ្លាប់ជួប និងសាកល្បងនោះទេ។” របៀបដែលអ្នកឆ្លើយតបចំពោះអ្វីដែលបានកើតឡើងនោះ គឺអាស្រ័យលើអ្នក ។ មិនថាជីវិតអ្នកធ្លាក់ដល់ស្ថានភាពអាក្រក់ប៉ុនណានោះទេ អ្នកតែងតែអាចជ្រើសយករបៀបឆ្លើយតបចំពោះវា ។

#3 ស្រមៃពីជីវិតដែលគ្មានកង្វល់

ផ្លាស់ប្តូរគំនិតព្រួយបារម្ភ និងគំនិតអវិជ្ជមានរបស់អ្នក ទៅជាគំនិតដែលវិជ្ជមាន ដោយស្រមៃមើលពី ជីវិតដែលគ្មានកង្វល់មួយ ។ ការព្រួយបារម្ភគឺ ស្ថិតនៅលើចិត្ត ។ ផ្លាស់ប្តូរការគិតរបស់អ្នក ពេលនោះ ការព្រួយបារម្ភរបស់អ្នកនឹងរលាយបាត់ទៅ ។

#4 អារម្មណ៍អវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់អ្នក

វាបណ្តាលឱ្យមាន ភាពធុញថប់ ភាពតានតឹង ហើយការបារម្ភនឹងនាំឱ្យមាន៖

  • ជំងឺរលាកសន្លាក់
  • ជំងឺបេះដូង
  • អាយុជីវិតកាន់តែថយចុះ

ជំនួសគំនិតដែលអវិជ្ជមានជាមួយគំនិតដែលវិជ្ជមាន ដើម្បីព្យាបាលចិត្ត និងរាងកាយរបស់អ្នក។

#5 គិតវិជ្ជមានមុនពេលចូលគេង

ដក​គំនិត​ដែលអវិជ្ជមាន​របស់​អ្នក​ចេញ​មុន​ពេល​ចូល​គេង ដើម្បី​ការពារ​កុំ​ឱ្យ​វា​ក្លាយទៅជា​អនុសម្បជញ្ញៈ បិទភ្នែករបស់អ្នក ស្រមៃមើលជីវិតដែលអ្នកស្រមៃចង់បាន នោះអ្នកនឹងឃើញគំនិតដែលអវិជ្ជមានរលាយបាត់ទៅ។

#6 រៀបចំសកម្មភាព និងការគិតវិជ្ជមាន

គំនិតដែលសប្បាយៗ និងសុទិដ្ឋិនិយមគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។ គំនិតដែលវិជ្ជមានទាំងអស់នៅក្នុងពិភពលោកនឹងមិនកើតឡើងដោយខ្វះការប្រព្រឹត្តនោះទេ ។ ត្រូវចាប់ផ្តើមធ្វើ ដើម្បីជំរុញអ្នកឆ្ពោះទៅរកអនាគតដែលអ្នកចង់បាន ។

Leave a Reply

Your email address will not be published. Required fields are marked *