កន្និកា មានក្តីសុបិនចង់បង្កើតបណ្ណាល័យសំឡេងដ៏ធំមួយជាភាសាជាតិ ដើម្បីលើកស្ទួយវិស័យអប់រំ​
Books

កន្និកា មានក្តីសុបិនចង់បង្កើតបណ្ណាល័យសំឡេងដ៏ធំមួយជាភាសាជាតិ ដើម្បីលើកស្ទួយវិស័យអប់រំ​

ប្រិយមិត្តអ្នកនិយមតាមដាន នយោបាយជាតិ អន្តរជាតិ បញ្ហាសង្គម និងចូលចិត្តអានសៀវភៅ ប្រាកដជាស្គាល់ យុវតីម្នាក់ ដែលត្រូវបានមហាជនដាក់រហ័សនាមថា «មុខក្មេង សំឡេងចាស់» ព្រោះពេលដែលឃើញរូបពិត គឺជាយុវតីក្មេងម្នាក់ទៅវិញ។

ដោយសារតែអត្តចរិត ហ្មត់ចត់ មុឹងមាត់ និងធ្លាប់ជាក្មេងដែលចូលចិត្តអានសៀវភៅតាំងពីនៅកុមារភាព កន្និកា ស្ទាត់ជំនាញខាងអំណាន និង មានអំណោយផលសំឡេងពីធម្មជាតិ។ រាល់ពេលដែលប្អូនស្រី អានសៀវភៅ ឬ ចេញវីដេអូបទវិភាគពីនយោបាយអន្តរជាតិម្តងៗ មានអ្នកទស្សនារហូតរាប់លានដង ហើយគ្រប់គ្នាតែង តែសរសើរពីភាពបុិនប្រសព្វ និងសំឡេងប្រកបដោយវិជ្ជាជីវៈ។

ប្រវត្តិសិក្សា៖ កន្និកា មានប្រវត្តិសិក្សាមិនធម្មតា។ កន្និកា ទទួលបានអាហាររូបករណ៍ពីស្ដេចថៃ និង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃរួចត្រឡប់មកកម្ពុជាវិញ។ កន្និកា ក៏ជាអតីតសិស្សវិទ្យាល័យ ដែលទទួលបាននិទ្ទេស A កាលពីសម័យប្រឡងកំណែទម្រង់លើកទី ២ របស់ក្រសួងអប់រំ ក្នុងឆ្នាំ ២០១៥។

បច្ចុប្បន្ន៖ កន្និកា មានបំណងចង់លើកកម្ពស់ភាសាជាតិរបស់ខ្លួន ព្រោះយល់ឃើញថា ឯកសារសម្រាប់ធ្វើការ សិក្សាស្រាវជ្រាវជាភាសាជាតិរបស់ខ្លួននៅមានកម្រិត ផ្ទុយទៅវិញ នៅប្រទេសថៃគេមានឯកសារជាភាសាជាតិរបស់គេ ដូចសមុទ្រ ដែលងាយស្រួលដល់កិច្ចការស្រាវជ្រាវរបស់សិស្ស។

ជំហានដំបូង កន្និកា ចង់បង្កើតបណ្ណាល័យសំឡេង ដែលអាចផ្ទុកសៀវភៅបកប្រែ និងថតជាសំឡេង សម្រាប់ផ្តល់ ភាពងាយស្រួលដល់យុវជនគ្រប់ស្រទាប់ក្នុងការស្វ័យសិក្សាដោយខ្លួនឯង។ សុបិន និងការក្រោកឡើង តស៊ូ ចាប់ផ្តើម ធ្វើឱ្យវាក្លាយជាការពិត ទីបំផុត កន្និកា បានផលិតសៀវភៅបកប្រែរាប់រយក្បាល និងបានថតដាក់បញ្ចូលទៅក្នុង អេប របស់ខ្លួនឈ្មោះថា Ebook Cambodia ដែលប្រិយមិត្តអាចរកបាន នៅលើកម្មវីធីទូរស័ព្ទ Appstore & Playstore។

ថ្មីៗនេះ អេបដែលមានឈ្មោះថា Ebook Cambodia ក៏បានសហការ និងដាក់ចូលទៅក្នុងអេបធនាគារ ABA បានដោយជោគជ័យ។ ប្រិយមិត្តអាចចូលទៅស្ដាប់សៀវភៅជាង ៣០០ក្បាល ដោយចំណាយប្រាក់ ត្រឹមតែកាហ្វេ មួយកែវតែប៉ុណ្ណោះ។

កន្និកា ក៏បានផ្តាំផ្ញើទៅយុវជនគ្រប់រូបឱ្យ ស្រឡាញ់ការសិក្សា កុំបណ្តោយខ្លួនឱ្យឃ្លាតឆ្ងាយពី រៀនសូត្រ និងត្រូវចេះ ឈឺឆ្អាល និងស្រឡាញ់ជាតិ។ ព្រោះគ្មានបរទេសណា មកស្រឡាញ់ជាតិយើង ជាងសាសន៍យើងនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *