មេទ័ពរុស្ស៊ីនិយាយថា ការដកទ័ពចេញពីទីក្រុង Kherson របស់អ៊ុយក្រែន គឺដើម្បីជួយសង្រ្គោះជីវិតទាហានរុស្ស៊ី
Breaking News

មេទ័ពរុស្ស៊ីនិយាយថា ការដកទ័ពចេញពីទីក្រុង Kherson របស់អ៊ុយក្រែន គឺដើម្បីជួយសង្រ្គោះជីវិតទាហានរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បានបញ្ជាឱ្យកងកម្លាំងរុស្ស៊ីដកថយពីទីក្រុង Kherson និងបង្កើតខ្សែការពារថ្មីនៅតាមដងទន្លេ Dnieper ។ ​សេចក្តីប្រកាសកាលពីថ្ងៃពុធបានធ្វើឡើងបន្ទាប់ពីមានការជឿនលឿនរបស់អ៊ុយក្រែនកាន់តែខ្លាំងឆ្ពោះទៅកាន់ទីក្រុងនេះ ​។

លោកឧត្តមសេនីយ៍Sergei Surovikin ទទួលបន្ទុកកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនបានប្រាប់លោក Sergey Shoigu ក្នុងការស្នើសុំការផ្លាស់ប្តូរនេះថា “ខ្ញុំយល់ថានេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ” ។ “ក្នុងពេលជាមួយគ្នានេះ យើងនឹងជួយសង្គ្រោះជីវិតរបស់ទាហានរបស់យើង ហើយ​សមត្ថភាពប្រយុទ្ធរបស់ក្រុមកងទ័ព នឹងក្លាយជាការឥតប្រយោជន៍ប្រសិនបើនៅតែបន្តរក្សាទីតាំងនៅលើច្រាំងខាងស្តាំនៅក្នុងតំបន់​”។

ប្រភព ៖ Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *