មេដឹកនាំឆេឆេន រិះគន់យោធារុស្ស៊ី ក្រោយចាញ់កងទ័ពអ៊ុយក្រែន
Breaking News

មេដឹកនាំឆេឆេន រិះគន់យោធារុស្ស៊ី ក្រោយចាញ់កងទ័ពអ៊ុយក្រែន

លោក Ramzan Kadyrov មេដឹកនាំនៃសាធារណរដ្ឋឆេឆេន ជាសម្ពន្ធមិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានរិះគន់យោធារុស្ស៊ី បន្ទាប់ពីរងបរាជ័យកាលពីចុងសប្តាហ៍កន្លងមកនេះ នៅក្នុងសមរភូមិ Iseum ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់ Kharkiv នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

នៅក្នុងសារជាសំឡេងរយៈពេល 11នាទីដែលបានបង្ហោះក្នុង Telegram កាលពីថ្ងៃសៅរ៍ (ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2022) លោក Ramzan Kadyrov បានសារភាពថា “សង្រ្គាមមិនដំណើរការទៅតាមផែនការនោះទេ ប្រសិនបើមិនមានការកែសម្រួលក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដើម្បីអនុវត្តប្រតិបត្តិការយោធាពិសេស ខ្ញុំត្រូវតែទៅរកមេដឹកនាំ ដើម្បីពន្យល់ពួកគេអំពីស្ថានភាពនេះ” ។

រហូតមកទល់នឹងថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី11 ខែកញ្ញា ឆ្នាំ2022 ទាំងលោក ពូទីន ដែលជាអគ្គមេបញ្ជាការយោធារុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ពួកគេមិនបានធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *