ហ្សេលេនស្គី ដណ្តើមបានផ្ទៃដីជាង 2,000គីឡូម៉ែត្រការ៉េមកវិញ បន្ទាប់ពីទាហានរុស្ស៊ីដកថយចេញពីសមរភូមិ Iseum
Breaking News

ហ្សេលេនស្គី ដណ្តើមបានផ្ទៃដីជាង 2,000គីឡូម៉ែត្រការ៉េមកវិញ បន្ទាប់ពីទាហានរុស្ស៊ីដកថយចេញពីសមរភូមិ Iseum

រុស្ស៊ីទទួលស្គាល់ថា ខ្លួនបានដកទ័ពចេញពីបន្ទាយសំខាន់មួយនៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ។ នេះគឺជាការបរាជ័យដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីទាហានរបស់ទីក្រុងម៉ូស្គូចង់ធ្វើការឡោមព័ទ្ធទីក្រុងគៀវកាលពីខែមីនារៀងមក ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្ទៃដីប្រមាណ 2,000គីឡូម៉ែត្រក្រឡាពីប្រទេសរុស្ស៊ី រាប់ចាប់តាំងពីការវាយបករបស់ខ្លួននៅដើមខែនេះ ។

អ៊ុយក្រែនបានប្រកាសថា ទីក្រុង Iseum ដែលស្ថិតនៅក្នុងតំបន់ Kharkiv ដែលកងទ័ពរុស្ស៊ីបានកាន់កាប់អស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរដ្ឋាភិបាលទីក្រុងគៀវសង្គ្រោះបានយ៉ាងឆាប់រហ័ស ហើយអ៊ុយក្រែនក៏បាននិយាយផងដែរថា ទាហានរុស្ស៊ីរាប់ពាន់នាក់បានភៀសខ្លួនចេញពីបន្ទាយ ដោយបន្សល់ទុកនូវគ្រាប់រំសេវ និងអាវុធរាប់ពាន់គ្រាប់ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ីថា ក្រសួងបានបញ្ជាឱ្យទាហានដកខ្លួនចេញពីទីក្រុង Isium ដើម្បីយកទៅបំពេញបន្ថែមកម្លាំងក្នុងប្រតិបត្តិការនៅក្នុងតំបន់ផ្សេងទៀតនៅក្បែរនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *