មនុស្ស 2 នាក់បានស្លាប់ និងរបួស 5 នាក់ក្នុងការបាញ់ប្រហារ នៅក្នុងឧទ្យានមួយនៃរដ្ឋ Los Angeles សហរដ្ឋអាម៉េរិក!!
Breaking News

មនុស្ស 2 នាក់បានស្លាប់ និងរបួស 5 នាក់ក្នុងការបាញ់ប្រហារ នៅក្នុងឧទ្យានមួយនៃរដ្ឋ Los Angeles សហរដ្ឋអាម៉េរិក!!

ការបាញ់ប្រហារដ៏ធំមួយបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងយ៉ាងហោចណាស់ 5 នាក់បានរងរបួសនៅក្នុងសង្កាត់ San Pedro នៃទីក្រុង Los Angeles ខណៈដែលការតាំងពិពណ៌រថយន្តក្រៅផ្លូវការមួយដែលមានការចូលរួមដោយមនុស្សរាប់រយនាក់កំពុងប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

មន្ត្រីប៉ូលីសប្រដាប់អាវុធរាប់សិបនាក់បានធ្វើការអន្តរាគមន៍ភ្លាមនៅពេលមានការបាញ់ប្រហារនៅឧទ្យាន Peck Park ប្រហែលម៉ោង 3:50 រសៀល ។ ប៉ូលីសបាននិយាយថា មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានឃុំឃាំងទេ គិតត្រឹមម៉ោង 9 យប់នៅល្ងាចថ្ងៃអាទិត្យ ។

លោក Kelly Muniz ប្រធានក្រុម LAPD បាននិយាយថា យើងមិនដឹងថាតើអ្នកបាញ់ប្រហារប៉ុន្មាននាក់ទេ ដោយបន្ថែមថាអ្នកស៊ើបអង្កេតជឿថាការបាញ់ប្រហារត្រូវបានបង្កឡើងដោយ “ជម្លោះ” រវាងភាគីទាំងពីរ។ អាវុធជាច្រើនគ្រាប់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

Leave a Reply

Your email address will not be published. Required fields are marked *