មនុស្ស ៦ នាក់​បាន​សន្មត់​ថា​បាន​ស្លាប់ នៅក្នុងហេតុការណ៍កប៉ាល់​ដឹកទំនិញបុកបាក់ស្ពាននៅអាម៉េរិក
USA

មនុស្ស ៦ នាក់​បាន​សន្មត់​ថា​បាន​ស្លាប់ នៅក្នុងហេតុការណ៍កប៉ាល់​ដឹកទំនិញបុកបាក់ស្ពាននៅអាម៉េរិក

កម្មករជួសជុលស្ពាន់ ៦ នាក់ដែលបានបាត់ខ្លួន​ត្រូវបានគេសន្មត់ថា បានស្លាប់ហើយ បន្ទាប់ពីហេតុការណ៍នាវាដឹកកុងតឺន័រដោតទង់ជាតិសឹង្ហបុរីបុកដាច់  Francis Scott Key កាលពីព្រឹកថ្ងៃអង្គារ ។ ​កប៉ាល់ដឹកទំនិញដ៏ធំនោះបានបាត់បង់ការគ្រប់គ្រងដោយសារការបាត់បង់ថាមពលនៅពេលហេតុការណ៍នោះកើតឡើងដោយបង្ខំឱ្យបិទច្រកផ្លូវដ៏មមាញឹកបំផុតមួយ​របស់សហរដ្ឋអាម៉េរិក។​

 

​ឆ្មាំសមុទ្របាននិយាយថា គ្មានក្តីសង្ឃឹមក្នុងការស្វែងរកកម្មករដែលបាត់ខ្លួននៅរស់ទេ ដោយសារតែទឹកត្រជាក់ និងរយៈពេលដែលបានកន្លងផុតទៅចាប់តាំងពីឧបទ្ទវហេតុនេះ។ អាជ្ញាធរសង្ឃឹមថានឹងបញ្ជូនអ្នកមុជទឹកទៅកាន់ទឹកវិញ បន្ទាប់ពីថ្ងៃរះនៅថ្ងៃពុធ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជួយសង្គ្រោះសាកសពរបស់កម្មករទាំង ៦នាក់ ។

 

កប៉ាល់កុងតឺន័រដែលមានទង់ជាតិសិង្ហបុរីឈ្មោះ Dali ដែលធ្វើដំណើរចេញពីកំពង់ផែ Baltimore ឆ្ពោះទៅប្រទេសស្រីលង្កា បានបុកបង្គោលសសរជំនួយនៃស្ពាន Francis Scott Key នៅលើមាត់ទន្លេ Patapsco នៅម៉ោងប្រហែល ១:30 ព្រឹក ។

 

ក្រុមអ្នកជួយសង្គ្រោះបានទាញអ្នកនៅរស់រានមានជីវិតពីរនាក់ទៅកាន់កន្លែងសុវត្ថិភាព ដែលក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ មន្ត្រីបាននិយាយនៅមុននេះថា ពួកគេនិងអ្នកបាត់ខ្លួនទាំងប្រាំមួយនាក់ គឺជាផ្នែកនៃក្រុមបុគ្គលិកធ្វើការជួសជុលនៅលើផ្លូវនៃស្ពាន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *