មនុស្ស១៨នាក់បានជាប់នៅក្នុងការបាក់អណ្តូងរ៉ែនៅក្នុងទីក្រុងស៊ីនជាំង
World

មនុស្ស១៨នាក់បានជាប់នៅក្នុងការបាក់អណ្តូងរ៉ែនៅក្នុងទីក្រុងស៊ីនជាំង

ក្រុមអ្នកជួយសង្គ្រោះបានកំពុងធ្វើការនៅក្នុងថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះមនុស្ស១៨នាក់ដែលបានជាប់នៅក្រោមដីក្រោយពេលបានចូលក្នុងអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសចិននៅតំបន់ស៊ីនជាំង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងតំបន់។

មនុស្សសរុប៤០នាក់ដែលបានកំពុងធ្វើការនៅក្រោមដីក្នុងកន្លែងជីកត្បូងក្នុងស្រុកយីនីន ដែលមានចម្ងាយប្រហែលជា ១០០គ.ម ពីព្រំដែនកាហ្សាស្ថានដែលបានបាក់នៅក្នុងពេលរសៀលថ្ងៃសៅរ៍។ អ្នកជីកត្បូង២២នាក់ត្រូវបានគេជួយយកមកខាងលើបានសម្រេចប៉ុន្តែនៅមនុស្ស១៨នាក់ទៀតត្រូវបានជាប់នៅទីនោះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតនៅក្រោមការពុះពារដើម្បីជួយសង្គ្រោះមនុស្សដែលនៅសល់ នេះជាសម្តីរបស់អ្នកសារព័ត៌មានម្នាក់ដែលបានរាយការណ៍មក។

សុវត្ថិភាពក្នុងការជីករ៉ែ បានប្រសើរឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដូចដែលមានការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីឧប្បត្តិហេតុធំៗ ដែលភាគច្រើនត្រូវបានគេមើលរំលង។ប៉ុន្តែគ្រោះថ្នាក់នៅតែកើតឡើងជាញឹកញាប់នៅក្នុងឧស្សាហកម្មដែលការណែនាំអំពីសុវត្ថិភាពជារឿយៗមានភាពធូររលុង ជាពិសេសនៅកន្លែងដែលមានមូលដ្ឋានរ៉ែធំបំផុត។

កាលពីខែកញ្ញាឆ្នាំមុន អ្នករុករករ៉ែចំនួន 19 នាក់បានជាប់គាំងនៅក្រោមដីបន្ទាប់ពីមានការដួលរលំនៃអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យដែលត្រូវបានគេរកឃើញថាបានស្លាប់បន្ទាប់ពីការស្វែងរកជាអស់រយៈពេលជាយូរមក។ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ 2021 អ្នករុករករ៉ែចំនួន 20 នាក់ត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹកនៅក្នុងខេត្ត Shanxi ភាគខាងជើង ខណៈដែលពីរនាក់ផ្សេងទៀតបានស្លាប់។

CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *