មនុស្សប្រហែល ២០នាក់ ដែលភាគច្រើនជាអ្នកកាសែត ត្រូវបានឃុំខ្លួនមួយរយៈខ្លី បន្ទាប់ពីពួកគេធ្វើការតវ៉ាមួយនៅកណ្តាលទីក្រុងម៉ូស្គូ ខណៈដែលភរិយា និងសាច់ញាតិផ្សេងទៀតរបស់ទាហានរុស្ស៊ី ដែលត្រូវបានបញ្ជូនឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន បានអំពាវនាវឱ្យបញ្ជូនពួកគេត្រឡប់មកវិញ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
សាច់ញាតិរបស់ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ នៅខាងក្រៅជញ្ជាំងវិមានក្រឹមឡាំង ។ ពួកគេបានប្រារព្ធខួប ៥០០ ថ្ងៃចាប់តាំងពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីក្នុងខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាឱ្យកេណ្ឌទ័ពបម្រុងរហូតដល់ ៣០០,០០០ ទៅចូលរួមក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន ។
អ្នកតវ៉ាម្នាក់និយាយថា ខ្ញុំចង់ឱ្យប្តីរបស់ខ្ញុំមានជីវិតឡើងវិញ ។ អ្នកតវ៉ាម្នាក់បានបន្ថែមថា ខ្ញុំមិនចង់បានសំណងពីរដ្ឋាភិបាលរុស្ស៊ីទេប្រសិនបើប្តីរបស់ខ្ញុំត្រូវបានសម្លាប់ ។
យោងតាម OVD-Info ដែលជាគេហទំព័រឯករាជ្យដែលតាមដានការចាប់ខ្លួនផ្នែកនយោបាយនៅក្នុងប្រទេសរុស្ស៊ីបានបញ្ជាក់ថា ប៉ូលិសបានឃាត់ខ្លួនមនុស្ស ២៧ នាក់ក្នុងអំឡុងពេលតវ៉ា ដែលភាគច្រើនជាអ្នកកាសែត ។ យោងតាម Sota អ្នកតវ៉ាភាគច្រើនត្រូវបានដោះលែងនៅពេលក្រោយ ។
AP