មនុស្សរាប់រយនាក់បានស្លាប់និងរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឈីលី
Climate World

មនុស្សរាប់រយនាក់បានស្លាប់និងរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឈីលី

ភ្លើងឆេះព្រៃរាប់សិបកន្លែងនៅក្នុងប្រទេសឈីលីបានធ្វើឱ្យរដ្ឋាភិបាលបន្តបញ្ជាក្រុមសង្គ្រោះបន្ទាន់ទៅកាន់តំបន់មួយផ្សេងទៀតកាលពីថ្ងៃសៅរ៍ ដោយសាររលកកំដៅរដូវក្តៅដ៏ក្តៅគគុកធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 23 នាក់មកទល់ពេលនេះ។ហើយ យ៉ាងហោចណាស់មនុស្ស 979 នាក់បានរងរបួសដោយសារភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះបើយោងតាមការសង្ខេបផ្លូវការមួយនៅកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

គួរឱ្យដឹងដែរថា ការបញ្ជាគ្រាអាសន្នចុងក្រោយបំផុតបានគ្របដណ្តប់លើតំបន់ភាគខាងត្បូងនៃទីក្រុង La Araucania ជាប់នឹងតំបន់ Biobio និង Nuble ដែលទើបបានប្រកាសពីពេលថ្មីៗនេះ ដែលមានទីតាំងនៅជិតភាគកណ្តាលនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិកដ៏វែងរបស់ប្រទេសអាម៉េរិកខាងត្បូងនេះ។ហើយរដ្ឋមន្ត្រីមហាផ្ទៃលោក Carolina Toha បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានី Santiagoថា  លក្ខខណ្ឌអាកាសធាតុបានធ្វើឱ្យមានការពិបាកក្នុងការពន្លត់ (ភ្លើង) ដែលកំពុងរីករាលដាល ហើយភាពអាសន្នកាន់តែអាក្រក់ទៅៗហើយពេលនេះ។

ចំណែកឯ ក្រុមមន្ត្រីបានឱ្យដឹងថា ភ្លើងឆេះចំនួន 16 កន្លែងផ្សេងទៀតបានបង្កឱ្យមានមនុស្សជាច្រើនបានស្លាប់កាលពីថ្ងៃសៅរ៍ ខណៈដែលសីតុណ្ហភាពក្នុងតំបន់នៅរដូវក្តៅអឌ្ឍគោលខាងត្បូងមានកម្រិតលើសពី 104 អង្សាហ្វារិនហៃ (40 អង្សាសេ) ។

Source: RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *