ព្រិលធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនដែលបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់និងជាច្រើនអ្នកទៀតរងរបួស
Climate World

ព្រិលធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនដែលបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់និងជាច្រើនអ្នកទៀតរងរបួស

ព្រិលធ្លាក់យ៉ាងខ្លាំងនៅស្ទើរតែទូទាំងប្រទេសជប៉ុនបានសម្លាប់មនុស្ស១៧នាក់ហើយរបួសជាង៩០នាក់និងបានធ្វើឱ្យមានការដាច់ភ្លើងរាប់រយផ្ទះ ការិយាល័យគ្រប់គ្រងគ្រោះធម្មជាតិបាននិយាយនៅថ្ងៃចន្ទ។ រដូវរងារដ៏ខ្លាំងនេះបានបណ្តាលឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំងនៅភាគខាងជើងប្រទេសតាំងពីសប្តាហ៍មុនមក ដោយមានការជាប់គាំងយានយន្តជាច្រើនរយគ្រឿងនៅលើផ្លូវហាយវេ ការពន្យារពេលនៃសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមានមនុសុ្ស១១នាក់បានស្លាប់នៅថ្ងៃសៅរ៍។

ព្រិលធ្លាក់កាន់តែច្រើននៅក្នុងថ្ងៃបុណ្យណូអែលនៅថ្ងៃចុងសប្តាហ៍បាននាំឱ្យចំនួននៃការស្លាប់កើនឡើងដល់១៧នាក់និងរងរបួសប្រមាណ៩៣នាក់នៅព្រឹកថ្ងៃចន្ទនេះ បើយោងតាមរបាយការណ៍ភ្នាក់ងារគ្រប់គ្រងផ្នែកអគ្គិសនីនិងគ្រោះធម្មជាតិ។ ពួកគេភាគច្រើនបានធ្លាក់ខណៈពេលកំពុងសម្អាតព្រិលនៅលើដំបូលឬក៏ពួកគេត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ដែលធ្លាក់ពីលើដំបូលផ្ទះ។ ការិយាល័យក្រុងដែលរងការវាយប្រហារដោយព្រិលនេះបានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលបោសព្រិលចេញនិងមិនឱ្យធ្វើការតែម្នាក់ឯងទេ។

CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *