ព្យុះសង្ឃរា Fiona បោកបក់លើកោះព័រតូរីកូរបស់អាម៉េរិក ធ្វើឲ្យកោះមួយនេះលែងមានអគ្គិសនីប្រើប្រាស់ទាំងស្រុង
Breaking News

ព្យុះសង្ឃរា Fiona បោកបក់លើកោះព័រតូរីកូរបស់អាម៉េរិក ធ្វើឲ្យកោះមួយនេះលែងមានអគ្គិសនីប្រើប្រាស់ទាំងស្រុង

ទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកបាននិយាយថា ព្យុះសង្ឃរា Fiona បានធ្វើឱ្យតំបន់ភាគច្រើននៃកោះព័រតូរីកូ លែងមានថាមពលកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីដ៏មហន្តរាយនៅលើកោះនេះ ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ព្យុះនេះបានបោកបក់លើកោះព័រតូរីកូ ប្រាំឆ្នាំបន្ទាប់ពីព្យុះសង្ឃរា Maria បានបំផ្លិចបំផ្លាញកោះនេះ ធ្វើឱ្យខូចផ្លូវក្រាលកៅស៊ូ បោកបក់កាត់ស្ពានផ្លូវធំមួយ អាកាសយានដ្ឋានត្រូវបិទទ្វារ ឡានត្រូវទឹកជន់លិច និងភ្លៀងធ្លាក់ក្នុង​ 20 ហ្វីតក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ​

ចំណុចកណ្តាលនៃព្យុះនេះបានបោកបក់នៅឆ្នេរសមុទ្រភាគនិរតីនៃព័រតូរីកូ នៅជិតតំបន់ Punta Tocon នៅម៉ោង 3:20 រសៀល ។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបាននិយាយថា ​ ព្យុះសង្ឃរា Fiona បានបោកបក់ជាមួយនឹង​ល្បឿនប្រហែល 85 ម៉ាយ (140 គីឡូម៉ែត្រ) ក្នុងមួយម៉ោង ​ ។

ក្រុមមន្ត្រីបាននិយាយថា ថាមពលអគ្គិសនីបានចាប់ផ្តើមដំណើរការឡើងវិញទៅកាន់តំបន់មួយចំនួននៅយប់ថ្ងៃអាទិត្យ ប៉ុន្តែការភ្ជាប់អគ្គិសនីទៅកោះទាំងមូលឡើងវិញនឹងត្រូវចំណាយពេលច្រើនថ្ងៃ។

LUMA Energy ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់កោះនេះ និងអាជ្ញាធរថាមពល Puerto Rico បាននិយាយថា អគ្គិសនីបានដាច់ទាំងស្រុងនៅទូទាំងកោះដែលមានមនុស្សរស់នៅប្រមាណ 3.3 លាននាក់នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *