អ៊ុយក្រែននិយាយថា រុស្ស៊ីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk ក្នុងតំបន់ Mykolaiv
Breaking News

អ៊ុយក្រែននិយាយថា រុស្ស៊ីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk ក្នុងតំបន់ Mykolaiv

ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា ទាហានរុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk ក្នុងតំបន់ Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែម៉ាស៊ីនរ៉េអាក់ទ័ររបស់វាមិនត្រូវបានខូចខាតទេ ហើយកំពុងដំណើរការជាធម្មតា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានReuters ។

Energoatom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះបានកើតឡើងនៅចម្ងាយ 300 ម៉ែត្រពីរ៉េអាក់ទ័រ និងអគាររោងចក្រថាមពលដែលរងការខូចខាតភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ។ ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​រោងចក្រ​វារី​អគ្គិសនី​មួយ​នៅ​ក្បែរ​នោះ និង​ខ្សែ​បញ្ជូន ​។

បច្ចុប្បន្ន រ៉េអាក់ទ័រថាមពលទាំងបីនៃ ​រោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk កំពុងដំណើរការជាធម្មតា។ សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​ក្នុង​ការវាយប្រហារ​នោះ​ទេ»។

ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន ​បានបង្ហាញ​រូបថត​ចំនួន​ពីរ​ដែល​បង្ហាញ​ពី​រណ្ដៅ​មួយ​ដែល​ខ្លួន​បាន​និយាយថា​បណ្តាលមកពី​ការផ្ទុះ ​។ ក្នុង​រូបភាព​មួយ​មាន​បុរស​ម្នាក់​ឈរ​នៅ​មាត់​រណ្ដៅ​ដើម្បី​បង្ហាញ​ពី​ទំហំ​របស់វា ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បាននិយាយថា “ពួកឈ្លានពានចង់បាញ់ម្តងទៀត ប៉ុន្តែពួកគេបានភ្លេចថា រោងចក្រថាមពលនុយក្លេអ៊ែរជាអ្វី ។ រុស្ស៊ីបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ យើងត្រូវបញ្ឈប់រុស្ស៊ីមុនពេលវាយឺតពេល។ “

Leave a Reply

Your email address will not be published. Required fields are marked *