ពួកចោរព័ត៌មានវិទ្យាចិនវាយប្រហារលើគេហទំព័រ និងប្រព័ន្ធអ៊ីមែលរបស់ប្រធានាធិបតីហ្វីលីពីន  ​
Asia Technology

ពួកចោរព័ត៌មានវិទ្យាចិនវាយប្រហារលើគេហទំព័រ និងប្រព័ន្ធអ៊ីមែលរបស់ប្រធានាធិបតីហ្វីលីពីន  ​

មន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងហ្វីលីពីនបាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកចោរព័ត៌មានវិទ្យាដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនបានប៉ុនប៉ងលួចចូលទៅក្នុងគេហទំព័រ និងប្រព័ន្ធអ៊ីមែលរបស់ប្រធានាធិបតីហ្វីលីពីន និងទីភ្នាក់ងាររដ្ឋាភិបាល ដែលជាភ្នាក់ងារលើកកម្ពស់សន្តិសុខដែនសមុទ្រ ប៉ុន្តែត្រូវបរាជ័យ ។

 

​ប្រព័ន្ធអ៊ីមែលរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (DICT) គេហទំព័រឃ្លាំមើលឆ្នេរសមុទ្រជាតិ និងគេហទំព័រផ្ទាល់ខ្លួនរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ស្ថិតក្នុងចំណោមគោលដៅនៃប្រតិបត្តិការលួចចូលដែលមិនជោគជ័យក្នុងខែមករា នេះបើតាមអ្នកនាំពាក្យនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង លោក Renato Paraiso បានបញ្ជាក់ ។

 

លោក Renato Paraiso បាននិយាយថា “យើងមិនកំណត់វាចំពោះរដ្ឋណាមួយទេ។ ប៉ុន្តែ​អាសយដ្ឋានពួកចោរព័ត៌មានវិទ្យានេះបានប្រើ យើងបានកំណត់គោលដៅគឺក្នុងប្រទេសចិន” ដោយបន្ថែមថាពួក Hacker ត្រូវបានគេតាមដានថាកំពុងប្រើប្រាស់សេវាកម្មរបស់ Unicom គ្រប់គ្រងដោយរដ្ឋរបស់ចិន ។​​  “យើងកំពុងអំពាវនាវដល់រដ្ឋាភិបាលចិនឱ្យជួយយើងទប់ស្កាត់ការវាយប្រហារបន្ថែមទៀត” ។

 

Unicom និង​ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

 

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតនេះបានកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងហ្វីលីពីនជាមួយប្រទេសចិន​លើដែនទឹកដីដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *