លោក បៃដិនគំរាមប្រឆាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់ផ្ដល់ជំនួយជាង១៧,៦ ពាន់លានដុល្លារ​ដល់​អ៊ីស្រាអែល ​ដែលមិនរួមបញ្ជូលជំនួយសម្រាប់អ៊ុយក្រែន
Ukraine USA War

លោក បៃដិនគំរាមប្រឆាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់ផ្ដល់ជំនួយជាង១៧,៦ ពាន់លានដុល្លារ​ដល់​អ៊ីស្រាអែល ​ដែលមិនរួមបញ្ជូលជំនួយសម្រាប់អ៊ុយក្រែន

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងវេតូលើច្បាប់ថវិកាដែលដាក់ដោយសភាតំណាងរាស្រ្តបក្សសាធារណរដ្ឋ ដែលនឹងផ្តល់ជំនួយដល់អ៊ីស្រាអែលចំនួន ១៧,៦ ពាន់លានដុល្លារ​ ប៉ុន្តែមិនមានជំនួយសម្រាប់អ៊ុយក្រែន ខណៈដែលសេតវិមានជំរុញឱ្យមានវិធានការ​ផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល និងផ្តល់មូលនិធិថ្មីសម្រាប់សន្តិសុខព្រំដែន។

 

មន្ត្រីសេតវិមាន​បានធ្វើការជាច្រើនខែជាមួយព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋលើច្បាប់ ដែល​រួមបញ្ចូលគ្នានូវការ​ផ្តល់មូលនិធិថ្មីសម្រាប់សន្តិសុខព្រំដែន ជាមួយនឹងជំនួយសង្គ្រោះបន្ទាន់រាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានតម្លៃជាង ១១៨ ពាន់លានដុល្លារ​ ។

 

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson បានប្រកាស​ថា សភានឹងច្រានចោលច្បាប់ដែលមានតម្លៃជាង ១១៨ ពាន់លានដុល្លារនេះ​ហើយជំនួសមកវិញបោះឆ្នោតនៅសប្តាហ៍នេះលើវិធានការផ្តល់ជំនួយសម្រាប់តែអ៊ីស្រាអែលប៉ុណ្ណោះ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *