ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីក្រិក “ស្ទើរតែត្រូវមីស៊ីលរុស្ស៊ីធ្លាក់ចំ” ខណៈកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Odesa
Rusia Ukraine War

ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីក្រិក “ស្ទើរតែត្រូវមីស៊ីលរុស្ស៊ីធ្លាក់ចំ” ខណៈកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Odesa

មីស៊ីលរុស្ស៊ីមួយគ្រាប់បានធ្លាក់នៅជិតប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីក្រិក តែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះកាលពីថ្ងៃពុធ នៅពេលដែលមីស៊ីលសំដៅទៅវាយប្រហារក្នុងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទីក្រុង Odesa សមុទ្រខ្មៅ។

 

លោកប្រធានាធិបតី វ៉ូឌីមៀរ ហេ្សលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis ថា ​ យើងមិនត្រឹមតែបានឮសំឡេងផ្ទុះទេ ប៉ុន្តែយើងបានឃើញការវាយប្រហារនេះនៅថ្ងៃនេះ” ។ ប្រភពបាននិយាយថា ការវាយប្រហារបានកើតឡើងនៅចម្ងាយប៉ាន់ស្មានពី ៥០០ ទៅ ៨០០ ម៉ែត្រពីរថយន្តរបស់គណៈប្រតិភូ​ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងកំពង់ផែ Odesa ។

 

​មនុស្ស​៥​នាក់​ត្រូវ​បាន​សម្លាប់នៅក្នុងវាយប្រហារនោះ ខណៈលោកស្រី Natalia Humeniuk អ្នកនាំពាក្យនៃកងកម្លាំងការពារភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ​វត្តមានរបស់មេដឹកនាំទាំងពីរគឺចៃដន្យចំពេលវាយប្រហាររបស់រុស្ស៊ី ។

 

​នាយករដ្ឋមន្រ្តីក្រិកលោក Mitsotakis ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បាននិយាយ​ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះថា គណៈប្រតិភូបានឮសំឡេងស៊ីរ៉ែន និងការផ្ទុះដ៏ធំមួយនៅពេលពួកគេធ្វើដំណើរឆ្ពោះទៅកាន់រថយន្តរបស់ពួកគេ ​។

ភ្លាមៗក្រោយវាយប្រហារក្រសួងការពារជាតិរុស្ស៊ីបានចេញមកអះអាងថា កងទ័ពរបស់ខ្លួនពិតជាបានវាយប្រហារលើឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែននៅក្នុងកំពង់ផែ ដោយបន្ថែមថា គោលដៅត្រូវបានកម្ទេច ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *