ប្រធានាធិបតីបារាំងលោក Macron នឹងទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីស្វែងរកជំនួយពីលោក ស៊ី ជីនពីង ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន
World

ប្រធានាធិបតីបារាំងលោក Macron នឹងទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីស្វែងរកជំនួយពីលោក ស៊ី ជីនពីង ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងខែមេសា ដើម្បីស្វែងរកជំនួយពីរដ្ឋាភិបាលចិនក្នុងការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ការប្រកាសកាលពីថ្ងៃសៅរ៍បានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានបោះផ្សាយឯកសារគោលជំហរចំនួន ១២ ចំណុចដែលបានអំពាវនាវឲ្យមានបទឈប់បាញ់មួយ និងដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេលពេញមួយឆ្នាំ ។

មេដឹកនាំបារាំងរូបនេះបាននិយាយថា ការពិតដែលថាប្រទេសចិនកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពគឺជារឿងល្អ ដោយសង្កត់ធ្ងន់ថាសន្តិភាពអាចធ្វើទៅបានលុះត្រាតែការឈ្លានពានរបស់រុស្ស៊ីត្រូវបានបញ្ឈប់ ការដកទ័ពចេញ ហើយអធិបតេយ្យភាពទឹកដីអ៊ុយក្រែន និងប្រជាជនត្រូវបានគោរព ។

លោកបានបន្ថែមថា “ចិនត្រូវតែជួយយើងដាក់សម្ពាធលើរុស្ស៊ី ដើម្បីកុំឲ្យរុស្ស៊ីប្រើអាវុធគីមី ឬនុយក្លេអ៊ែរ… ហើយថា រុស្ស៊ីត្រូវតែបញ្ឈប់ការឈ្លានពានរបស់ខ្លួន ដែលជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចពិភាក្សាសន្តិភាព ។

ប្រភព ៖ Al Jazeera

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *