ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ីធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងគោលបំណងពង្រឹងទំនាក់ទំនង
Asia China

ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ីធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងគោលបំណងពង្រឹងទំនាក់ទំនង

ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បានសន្យាថានឹងបន្តគោលនយោបាយមិត្តភាពរបស់ប្រទេសលោកចំពោះប្រទេសចិន ខណៈដែលលោកបានជួបកាលពីថ្ងៃចន្ទជាមួយមេដឹកនាំចិន ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង។

លោក Subianto ដែលនឹងស្នងតំណែងលោក Joko Widodo នៅខែតុលា បានជ្រើសរើសទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតខែកុម្ភៈ ក្នុងគោលបំណងដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេស ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងលោកនឹងបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដោយលោកបានស្នើថា ឥណ្ឌូណេស៊ីនឹងបន្តធ្វើផ្លូវកណ្តាលរវាងទីក្រុងប៉េកាំង និងសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ដូចជាប្រទេសជប៉ុន និងហ្វីលីពីន។ លោកក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងរដ្ឋមន្ត្រីការពារជាតិ Dong Jun មុនពេលចាកចេញនៅថ្ងៃអង្គារ។

ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីក្នុងអំឡុងពេលលោក Widodo កាន់តំណែង ដោយទីក្រុងប៉េកាំងបានវិនិយោគរាប់ពាន់លាននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលបានបើកដំណើរការកាលពីខែតុលាឆ្នាំមុន ។

AP

Leave a Reply

Your email address will not be published. Required fields are marked *