សីតុណ្ហភាពក្ដៅខ្លាំងពេកសាលារៀនជាច្រើននៅហ្វីលីពីនសម្រេចបិទទ្វារ
Asia Climate

សីតុណ្ហភាពក្ដៅខ្លាំងពេកសាលារៀនជាច្រើននៅហ្វីលីពីនសម្រេចបិទទ្វារ

​ហ្វីលីពីនបានសម្រេចបិទថ្នាក់រៀននៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលការកើនឡើងសីតុណ្ហភាពបានជំរុញឱ្យរដ្ឋាភិបាលស្តារឡើងវិញនូវជម្រើសសិក្សាពីចម្ងាយ ។

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ABS-CBN News បានរាយការណ៍ថា សាលារៀនជាច្រើននៅទីក្រុង និងក្រុងជាច្រើនក្នុងប្រទេសនេះបានបិទ និងណែនាំសិស្សឱ្យសិក្សាពីចម្ងាយមួយថ្ងៃ ខណៈពេលដែលសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៣៥អង្សារសេ ។ សាលារដ្ឋរបស់ប្រទេសនេះជាធម្មតាមានកន្លែងប្រមូលផ្តុំ និងមានខ្យល់ចេញចូលមិនល្អ ។

ការិយាល័យអាកាសធាតុក្នុងតំបន់មើលឃើញសន្ទស្សន៍កំដៅ កើនឡើងដល់ ៤៤អង្សាសេនៅថ្ងៃអង្គារ និង ៤៣អង្សាសេនៅថ្ងៃពុធ ។ ខេត្តមួយនៅកោះមីនដាណាវភាគខាងត្បូងបានបិទថ្នាក់រៀនផ្ទាល់រហូតដល់ថ្ងៃទី ១៥ ខែមេសា។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *