ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោកស្រី Nancy Pelosi នៅថ្ងៃសុក្រនេះបាននិយាយថា អ៊ុយក្រែនត្រូវតែឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះជម្លោះដែលខ្លួនបានបង្កឡើងនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
លោកស្រី Pelosi បាននិយាយនៅឯកិច្ចប្រជុំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងប៊ែកឡាំង ។ លោកស្រីគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអាមេនីនៅចុងសប្តាហ៍ ចំពេលមានការផ្ទុះឡើងមួយទៀតនៅក្នុងអរិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ នៅលើទឹកដីនៃតំបន់ Nagorno-Karabakh ។