រុស្ស៊ីធ្វើសមយុទ្ធយោធានៅ​ទល់មុខនឹងរដ្ឋអាឡាស្ការបស់អាម៉េរិក
Breaking News

រុស្ស៊ីធ្វើសមយុទ្ធយោធានៅ​ទល់មុខនឹងរដ្ឋអាឡាស្ការបស់អាម៉េរិក

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់រុស្ស៊ីបានបាញ់មីស៊ីល​នៅតំបន់អាកទិកនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធាដែលបានធ្វើឡើង ដើម្បីសាកល្បងការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងដែនទឹកភាគខាងជើងដ៏ត្រជាក់របស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សមយុទ្ធដែលមានឈ្មោះថា Umka-2022 ធ្វើឡើងនៅសមុទ្រ Chukchi ដែលជាតំបន់ភាគខាងកើតនៃមហាសមុទ្រអាកទិក ដែលបំបែកប្រទេសរុស្ស៊ីពីរដ្ឋអាឡាស្ការបស់សហរដ្ឋអាម៉េរិក។

រុស្ស៊ីមើលឃើញថាទឹកដីអាកទិកដ៏ធំរបស់ខ្លួនជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ ហើយបាននឹងកំពុងកសាងសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ​ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគឺ Omsk និង Novosibirsk បានបាញ់កាំជ្រួចប្រឆាំងនាវាពីសមុទ្រ Chukchi ដោយវាយប្រហារគោលដៅនៅចម្ងាយ 400 គីឡូម៉ែត្រ ​ ។

Leave a Reply

Your email address will not be published. Required fields are marked *