ន័រវេសបាននិយាយថាខ្លួនគ្រោងនឹងបញ្ជាទិញរថក្រោះប្រមាណជា 54 គ្រឿងពីប្រទេសអាល្លឺម៉ង់នៅក្នុងពេលឆាប់ៗនេះ
World

ន័រវេសបាននិយាយថាខ្លួនគ្រោងនឹងបញ្ជាទិញរថក្រោះប្រមាណជា 54 គ្រឿងពីប្រទេសអាល្លឺម៉ង់នៅក្នុងពេលឆាប់ៗនេះ

រដ្ឋាភិបាលន័រវេសបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសន័រវេសនឹងបញ្ជាទិញរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ថ្មីចំនួន 54 គ្រឿងសម្រាប់កងទ័ពរបស់ខ្លួនពីក្រុមហ៊ុន Krauss-Maffei Wegmann Group ហើយអាចនឹងមានការទិញរថក្រោះចំនួន 18 បន្ថែមទៀតនៅពេលក្រោយ។ដោយ នាយករដ្ឋមន្ត្រី លោកJonas Gahr Steere បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងធានាថាយើងនឹងមានរថក្រោះដូចគ្នានឹងប្រទេស Nordic ដែលជាប់នឹងព្រំដែនរបស់យើង និងសម្ពន្ធមិត្តសំខាន់ៗជាច្រើនរបស់ណាតូក្នុងពេលឆាប់ៗនេះ ។ហើយ លោកបានបន្ថែមថា ការធ្វើបែបនេះគឺដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយអាល្លឺម៉ង់បន្ថែមទៀតផងដែរ។

គួរឱ្យដឹងដែរថា សមាជិកអង្គការណាតូ Nordic ដែលមានព្រំដែនអាកទិកចម្ងាយ 196 គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី បានគ្រោងនឹងជ្រើសរើសរថក្រោះ Leopard 2 A7 ដែលផលិតដោយអាល្លឺម៉ង់ ឬគូប្រជែង K2 Black Panther របស់កូរ៉េ ដែលផលិតដោយក្រុមហ៊ុន Hyundai Rotem ។ប៉ុន្តែគួររំលឹកដែរថា ន័រវែស ដើមឡើយមានគម្រោងទិញរថក្រោះចំនួន 72 គ្រឿង ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ ខ្លួនបានពិភាក្សាអំពីការកាត់បន្ថយការទិញមួយចំនួន បន្ទាប់ពីប្រមុខការពារជាតិរបស់ប្រទេសនេះបានផ្តល់អនុសាសន៍ឱ្យចំណាយថវិកាបន្ថែមលើឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយវិញនោះ។

ប្រភព៖ RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *